Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្វើ​មន្ត្រី​ស្រុក​ជឿនលឿន ពេល​ខ្លះ​មាន​ប្រយោជន៍​ដែរ​តើ ៖ ដួល​លើ​ចិញ្ចើមថ្នល់​ដោយ​ខ្លួនឯង ភរិយា​របស់​អតីត​ចៅហ្វាយក្រុង នៅ​អាមេរិក​ទទួលបាន​សំណង​ជិត …៨៥.០០០​ដុល្លារ​

spot_img

តាម​ការចុះផ្សាយ​របស់ Ibtimes នោះ​ទីក្រុង San Diego រដ្ឋ​កាលីហ្វ័រ​នីញ៉ា អាមេរិក ត្រូវ​សង​ថ្លៃ​ខូចខាត​ដល់​ភរិយា​អតិ​ត​អភិបាលក្រុង​នេះ នូវ​ទឹកប្រាក់ ៨៥.០០០​ដុល្លារ ក្រោយពេល​ដែល​គាត់​ត្រូវ​ដួល​លើ​ចញ្ចើមថ្នល់ ហើយ​ខូច​កញ្ចប់ silicone នៅក្នុង​សុដន់​។​

​អ្នកស្រី Cynthia Hedgecock ភរិយា​របស់​អតីអ​ភិបាល Roger Hedgecock បាន​ឈ្នះក្តី និង​ទទួលបាន​ប្រាក់​សំណង​ដោយហេតុ ក្រុម​ចៅក្រម​បាន​សម្រេច​ថា រដ្ឋការ​ក្រុង​នេះ​ពុំ​បាន​សម្រេច​ភារកិច្ច​ថែទាំ​និង​ជួសជុល​ចិញ្ចើមផ្លូវ Morrell កន្លែង​ដែល​អ្នកស្រី​បាន​ដួល កាលពី​ថ្ងៃ ៣១/៧ /២០១៥​។ អ្នកស្រី Cynthia អាយុ​៧០​ឆ្នាំ បាន​ឆ្លើយថា អ្នកស្រី​បាន​ជំពប់ជើង​ដួល ពេល​ចុះ​ពី​លើ​រថយន្ត​នៅ​ចិញ្ចើមថ្នល់ ដោយ​ដៃ​ម្ខាង​កាន់​ឯកសារ និង​ដៃ​ម្ខាង​ទៀត​កាន់​ទូរស័ព្ទ​។​

“​ខ្ញុំ​ដួល​បោក​ចំ​ទ្រូង​លើ​ផ្ទៃ​ចិញ្ចើមផ្លូវ ហើយ​ឆេះ​ក្បាលជង្គង់​” អ្នកស្រី​បាន​ថ្លែង​ក្នុង​សវនាការ កាលពី​ថ្ងៃ​ទី ៥/១២/២០១៧ ។​អ្នកស្រី​បាន​ក្រោកឈរ​ដោយ​ខ្លួនឯង ហើយ​ប្រាប់​អ្នក​មក​ចោមរោម​ថា អ្នកស្រី​មិន​អី​ឡើយ​។​

​ប៉ុន្មាន​សប្តាហ៍​ក្រោយ ទើប​អ្នកស្រី​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ត្រួតពិនិត្យ ព្រោះ​ដើមទ្រូង​មាន​ការប្រែប្រួល និង​ទទួល​ការឈឺចាប់ ។ ក្រុម​វេជ្ជបណ្ឌិត​បាន​ស្រាវជ្រាវ​ឃើញ​ថា កញ្ចប់ silicone នៅ​សុដន់​អ្នកស្រី​បាន​ខូចខាត​ទាំងស្រុង​។​

​ជំទាវ​អតីត​អភិបាលក្រុង​រូបនេះ បាន​ចំណាយលុយ ២​ម៉ឺន​ដុល្លារ ដើម្បី​វះកាត់​យក​កញ្ចប់​ចាស់​ចេញ​រួច​ជំនួស​ដោយ​កញ្ចប់ silicone ថ្មី។​

​តាម​ការសម្រេច​របស់​ចៅក្រម ទីក្រុង​នេះ​ក្រៅពី​ទូទាត់​ចំណាយ​ព្យាបាល ២​ម៉ឺន​ដុល្លារ ត្រូវ​បន្សំ​បន្ថែម ៦៥.០០០​ដុល្លារ​ទៀត ពី​ផលប៉ះពាល់​ផ្លូវចិត្ត និង​ផ្លូវកាយ​នៃ​គ្រោះថ្នាក់​នោះ​បង្កឡើង​៕ សូ​យ​ន​

 

spot_img
×