កោះកុង ៖ កត្តាមិនស្គាល់ភូមិសាស្ត្រ ធ្វើឲ្យអ្នកបើកបររថយន្តកូរ៉េ ដឹកក្រុមតន្ត្រីស្រីពៅ ធ្លាក់ជ្រោះ វេលាម៉ោង ១២.៣០ នាទីថ្ងៃត្រង់ ថ្ងៃទី ២៣ ខែធ្នូឆ្នាំ ២០១៨ រថយន្តក្រឡាប់ដោយខ្លួនឯង នៅចំណុចអន្ទង់អាំងធំ ចន្លោះគីឡូម៉ែតលេខ ៦១-៦២ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៤ នាក់ (ស្រី ២ នាក់) រងរបួសធ្ងន់ ៥ នាក់ (ស្រី ៣ នាក់) និងរបួសស្រាល ៦ នាក់ (ស្រី ១ នាក់) ។
ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា មូលហេតុករណីបនេះ អ្នកបើកបរ មិនស្គាល់ភូមិសាស្ត្រច្បាស់លាស់ និងបើកបរប្រើល្បឿនលឿន ពេលចុះចំណោទ ជាន់ប្រាំងមិនស៊ី ដាក់លេខមិនចូល ។ បច្ចុប្បន្ន ជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យ ។
គួរបញ្ជាក់ផងដែរថា រថយន្តកូរេពណ៌ស បើកបរពីខេត្តកំពង់ស្ពឺ មកខេត្តកោះកុង ជារថយន្តក្រុមភ្លេង ដើម្បីមកច្រៀងក្នុងពិធីមង្គការរបស់ប្រជាពលរដ្ឋ នៅឃុំត្រពាំងរូង ស្រុកកោះកុង លុះមកដល់ចំណុចកើតហេតុខាងលើ បានក្រឡាប់ធ្លាក់ផ្លូវ ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ បានជួបគ្រោះថ្នាក់ចរាចរក្រឡាប់ធ្លាក់ចេញពីផ្លូវចូលជ្រោះជ្រៅ ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលខេត្តកោះកុង បានបង្ហាញ ឈ្មោះជនរងគ្រោះដែលស្លាប់រួមមាន ៖ ១/ឈ្មោះ ចាន់ ណា អាយុ២១ឆ្នាំ ស្រី រស់នៅស្រុកគងពិសី កំពង់ស្ពឺ ២/ឈ្មោះ សា រឿន អាយុ៥៧ឆ្នាំ ភេទប្រុស ៣/ឈ្មោះ ស្រីនាង អាយុ២៣ឆ្នាំ ភេទស្រី ,៤/ឈ្មោះ សូយ អាយុ១៨ឆ្នាំ ភេទប្រុស ។ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ ៖ ៥/ឈ្មោះ ស ស្រីឌឿន អាយុ១៨ឆ្នាំ ភេទស្រី នៅស្រុកគងពិសី កំពង់ស្ពឺ ៦/ឈ្មោះ ហៃ ចំរើន អាយុ២១ឆ្នាំ ភេទប្រុស ៧/ឈ្មោះ សេង ចន្នី អាយុ២៤ឆ្នាំ ភេទស្រី ៨/ឈ្មោះ សាវ៉ាត់ អាយុ២៤ឆ្នាំ ភេទប្រុស ។ ចំណែកអ្នករងរបួសស្រាលរួមមាន ៖ ៩/ឈ្មោះ ស៊ីម សេម ភេទប្រុស អាយុ២៨ឆ្នាំ នៅស្រុកគងពិសី កំពង់ស្ពឺ ១០/ឈ្មោះ ម៉ែន ស៊ុយ ភេទប្រុស អាយុ២០ឆ្នាំ ១១/ឈ្មោះ ហា ស្រីពៅ ភេទស្រី អាយុ៣៦ឆ្នាំ ១២/ឈ្មោះ រស់ សាវីត ភេទប្រុស អាយុ២៤ឆ្នាំ ១៣/ឈ្មោះ សំ សាវ៉ាន់ ភេទប្រុស អាយុ២២ឆ្នាំ ១៤/ឈ្មោះ រចនា ស្រី អាយុ១៧ឆ្នាំ ១៥/ឈ្មោះ ស៊ីម សិត ភេទប្រុស អាយុ២៧ឆ្នាំ។
បច្ចុប្បន្ន អ្នករងរបួស ត្រូវបានដឹកមកកាន់មន្ទីរពេទ្យ ដែលនៅក្បែរៗនោះដើម្បីសង្គ្រោះបឋម និងបញ្ជូនបន្តមកមន្ទីរពេទ្យខេត្ត ៕ ដោយ ៖ កូឡាប