មនុស្សចំនួន ២២២នាក់បានស្លាប់ និងរាប់រយនាក់ទៀតរងរបួស បន្ទាប់ពីរលកស៊ូណាមិ បានវាយប្រហារតំបន់ឆ្នេរ នៅច្រកសមុទ្រស្ថិតនៅចន្លោះកោះ Sumatra និងកោះ Java កាលពីថ្ងៃសៅរិ៍ពេលយប់។
បើតាមអ្នកនាំពាក្យរបស់ភ្នាក់ងារគ្រោះមហន្តរាយជាតិរបស់ឥណ្ឌូនេស៊ីបានឲ្យដឹងថា មនុស្សចំនួន ៨៤៣នាក់បានរងរបួស និងចំនួន ២៨នាក់ទៀតបានបាត់ខ្លួន។
លោក Sutopo Purwo Nugroho បញ្ជាក់ថា ចំនួនអ្នកស្លាប់ អ្នករបួស និងបាត់ខ្លួនអាចកើន
ឡើងពីព្រោះជនរងគ្រោះមួយចំនួនមិនត្រូវបានគេជន្លៀសចេញទេ ចំណែកមណ្ឌលសុខភាពមួយចំនួនក៏មិនមានរបាយការណ៍ជនរងគ្រោះដែរ។
គាត់បញ្ជាក់បន្ថែមថា អ្នកស្លាប់ទាំងអស់សុទ្ធតែជាជនជាតិឥណ្ឌូនេស៊ី គ្មានជនបរទេសម្នាក់នោះទេ។
រលកស៊ូណាមិនោះកើតឡើងដោយសារតែការផ្ទុះភ្នំភ្លើងដែលមានឈ្មោះថា Child ស្ថិតនៅកោះភ្នំភ្លើង។ អាគាររាប់រយខ្នងត្រូវបានបំផ្លាញដោយរលក៕ សុភ័ក្ត្រ
ប្រភព៖ channelnewsasia