Tuesday, December 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​មួយ​ពុំគួរ​រៀនសូត្រ​តាម ៖ អាង​អំណាច​ប្តី ប្រពន្ធ​វាយដំ​លើ​គិលានុបដ្ឋាយិកា​ម្នាក់​កំពុង​មានគភ៌​

មន្ត្រី​ខាង​ផ្នែក​គ្រប់គ្រង​សំណង់ នៅ​ចិន បាន​ត្រូវ​បណ្តេញចេញ​ពី​ការងារ ក្រោយពេល​ដែល​ភរិយា​របស់​ខ្លួន​បាន​វាយដំ​ទៅលើ គិលានុបដ្ឋាយិកា​ម្នាក់ កំពុង​មានគភ៌ ។​

​កាសែត Chutian Metropolis Daily បាន​ដកស្រង់​សម្តី​របស់​គិលានុបដ្ឋាយិកា​រូប​នេះ​ឲ្យដឹងថា នាង​បាន​ត្រូវ​ម្តាយ​របស់​អ្នកជំងឺ​អាយុ ៤​ឆ្នាំ​ម្នាក់ ធ្វើ​ការវាយដំ ខណៈពេល​កំពុង​ចាក់​ថ្នាំ​ឲ្យ​ក្មេង​ប្រុស​នោះ នៅ​មន្ទីរពេទ្យ​ស្រុក តុង​សាន ខេត្ត​ហ៊ី​ប៉ី កាលពី​ចុង​សប្តាហ៍​មុន ។​

​គិលានុបដ្ឋាយិកា ឱប​ពោះ​ទាំង​ក្តីឈឺចាប់ ខណៈ​ពេល​នាង​កំពុង​ត្រូវបាន​ស្ត្រី​ជា​ភរិយា​របស់​មន្ត្រី​អន្ទ្រើស​បោចសក់​ក្បាល​។​

​ខ្សែ​វីដេអូ​ដែល​កំពុង​សាយភាយ​ពេញ​បណ្តាញ​សង្គម​បង្ហាញឲ្យឃើញថា ស្ត្រី ២​នាក់ កំពុង​ប្រទង់ប្រទាញ​គ្នា ក្នុងនោះ​ភរិយា​របស់​មន្ត្រី​គ្រប់គ្រង​ផ្នែក​សំណង់​ហាក់​កំពុង​បោចសក់​ក្បាល​របស់​គិលានុបដ្ឋាយិកា​។ កាសែត​ដដែល​ឲ្យដឹង​បន្ថែម​ថា គិលានុបដ្ឋាយិកា វ័យ ៣៨​ឆ្នាំ​រូប​នេះ បាន​មានគភ៌ ៦​សប្តាហ៍​ហើយ នៅ​អំឡុង​ពេល​កើតឡើង​រឿង​ប្រតាយប្រតប់​នេះ នាង​បាន​ដួល​លើ​កម្រាល​ឥដ្ឋ ហើយ​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល ព្រោះ​គភ៌ កំពុង​មាន​បញ្ហា គេ​បានដឹង​ទៀតថា ម្តាយ​របស់​ក្មេងប្រុស​ស្រាប់តែ​បង្ហាញ​កំហឹង​យ៉ាង​ខ្លាំង​នៅពេល​គិលានុបដ្ឋាយិកា រូបនេះ កុំឲ្យ​កំរើក​ក្នុងពេល​កំពុង​ចាក់​ថ្នាំ​។ នៅពេល​ដែល​ក្មេង​ប្រុស​នោះ ស្រែកយំ​ខ្លាំងៗ រវាង​ស្ត្រី​ទាំង​២ ក៏​កើត​ជម្លោះ​។ ស្ត្រី​ជា​ម្តាយ​របស់​ក្មេង​បាន​ច្រាន​គិលានុបដ្ឋាយិកា ហើយ​ធាក់​ចំ​រូបនាង​។​

​ឪពុក​របស់​ក្មេង គឺ​លោក Xu Lianglu ប្រធាន​ផ្នែក​គ្រប់គ្រង​សំណង់ ស្រុក​តុង​សាន តែ​ទោះបី​ពុំ​មាន​ព័ន្ធ​ផ្ទាល់​ដល់​រឿង​នេះ​ក្តី តែ​ត្រូវ​បាន​បណ្តេញចេញ​ភ្លាម ខណៈពេលដែល​ភរិយា​របស់​ខ្លួន កំពុង​ត្រូវបាន​ប៉ូលិស​ធ្វើ​ការស៊ើបអង្កេត -​នេះ​បើ​តាម​រដ្ឋអំណាច​ស្រុក​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី ១០/១២៕ សូ​យ​ន​

 

×