ខេត្តស្វាយរៀង ៖ អំណោយជាគ្រឿងឧបភោគបរិភោគរបស់លោកឧកញ៉ា លី យូគៀក ទីប្រឹក្សាលោកនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋាន អង្គរក្ស សម្ដេចតេជោត្រូវបានលោក ធឿន រដ្ឋា តំណាងលោកឧកញ៉ា លី យូគៀកនាំយកទៅជូនលោកយាយលោកតាចាសជរាក្រីក្រមួយគ្រួសារនៅភូមិសែនត ឃុំចន្ទ្រាស្រុកចន្ទ្រាខេត្តស្វាយរៀងកាលពី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨នេះ។
លោក ធឿន រដ្ឋា បានអោយដឹងថាដើម្បីផ្សារភ្ជាប់និងមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅដោយនាពេលកន្លងមក ឯកឧត្តមលីយូគៀកនិងលោកជំទាវតែងតែគិតគូរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋក្រីក្រខ្វះខាត ពិសេស ជនចាស់ជរាគ្មានទីពឹងទើបចំណាយថវិការផ្ទាល់ខ្លួនព្រមទាំងទិញសម្ភារះគ្រឿងឧបភោគបរិភោគមួយចំនួនចែកជូនជាច្រើនគ្រួសាររួចមកហើយ។
លោកក៏បានធ្វើការផ្ដាំផ្ញើដល់លោកតាលោកយាយត្រូវឲ្យខិតខំថែរក្សាសុខភាព មានអនាម័យក្នុងការរស់នៅ ហើយត្រូវប្រកាន់ខ្ជាប់នូវការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីការពារជម្ងឺឆ្លងនានាដែលបណ្តាលមកពីការកង្វះអនាម័យ ហើយប្រឹងប្រែងប្រកបរបរបន្ថែមទៀត ដើម្បីលើកស្ទួយកម្រិតជីវភាពគ្រួសារ ។
សូមបញ្ជាក់ថាគ្រឿងឧបភោគបរិភោគដែលប្រគល់ជូនគ្រួសារក្រីក្រមួយគ្រួសារមានឈ្មោះជនឡូអាយុ៦៧ឆ្នាំមានប្រពន្ធឈ្មោះង៉ែតឡាយអាយុ៥៩ឆ្នាំរួមមាន អង្ក៥០គីឡូ មី២កេះ ត្រីខ២យួ ទឹកត្រី២យួទឹកស៊ីអ៊ីវ២យួ ទឹកផ្លែឈើ១កេះ ទឹកសុទ្ធវីតាល១កេះត្រីងៀត២គីឡូ ប៊ីចេង២គីឡូ ស្កសរ២គីឡូ ទឹកដោះគោ២យួរ និងថវិកា៤០ម៉ីនរៀលផងដែរ ៕ ដោយ ៖ វ៉ៃគោ