ភ្នំពេញ ៖ ក្តីស្រឡាញ់រវាងប្តី និងប្រពន្ធ គឺជារឿងមួយ ដែលមិនងាយស្រួលនោះទេ ក្នុងការបង្កើតឲ្យទៅជាសុភមង្គលដ៏ពិតប្រាកដ ពីព្រោះតែគ្រួសារនីមួយៗ តែងតែជួបនូវរឿងរង្គោះរង្គើ ដូចចានក្នុងរាវជាដើម ដែលត្រូវការភាពអត់ធ្មត់ និងការយោគយល់ឲ្យគ្នាទៅវិញទៅមក ទើបអាចទទួលបានសុភមង្គលដ៏ពិតប្រាកដបាន។
ប៉ុន្តែបើតាមគណនីហ្វេសប៊ុកមួយ ឈ្មោះ លាភ លាភ កាលពីយប់ថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៨ បានបង្ហោះនូវរូបថតជាច្រើនសន្លឹក និងខ្សែវីដេអូមួយក្នុងរូបភាពក្នុងជម្លោះគ្រួសារដែលភាគីប្តីជាអ្នកទៅរករឿងប្រពន្ធ ឪពុកម្តាយក្មេក ជាពិសេសវីដេអូនេះបង្ហាញយ៉ាងច្បាស់ថាកូនប្រសាទំនើងរូបនោះ បានក្របួចកអាវម្តាយក្មេកនិងនិយាយគំរាមក្នុងសំឡេងខ្លាំងៗថា “ម៉ែៗៗៗ” ថែមទៀត។
រឿងមួយទៀតនោះ គឺនៅពេលដែលបុរសជាស្វាមី បានធ្វើរឿងមិនគួរគប្បី ទៅកាន់គ្រួសារ ដូចជាការលួចលាក់មានស្រីជាដើម អាចនឹងធ្វើឲ្យគ្រួសារ ឈានទៅដល់ការបែកបាក់ បាត់បង់សុភមង្គល និងធ្វើឲ្យកូនទទួលរងនូវភាពអាម៉ាស់ ការឈឺចាប់ ខ្វះខាតការអប់រំ និងប៉ះពាល់ទៅដល់អារម្មណ៍ក្មេង។
ជាក់ស្តែង នារីដ៏ស្រស់ស្អាតម្នាក់ ដោយសារតែប្តីលួចលាក់មានស្រីថ្មី សុខចិត្តរករឿងប្រពន្ធ ដើម្បីយកចិត្តស្រីក្មេង ទើបធ្វើឲ្យនាងលែងខ្លាចនូវភាពអាម៉ាស់ ក៏បានចេញមុខទម្លាយនូវរឿងបែកបាក់របស់ខ្លួនដែលបង្កឡើងដោយប្តីបានលួចលាក់មានស្រី ដោយបានរៀបតាមរយៈគណនីហ្វេសបុកឈ្មោះ លាភ លាភ យ៉ាងដូច្នេះថា៖ “ងៃនឹងសុំហែកកេអាប្ដីចរឹកឆ្កែតិច មានមានកូនប្រព្ធនហើយ លួចមានសហាយទៀត ប្រពន្ធកូនរកផ្ទះនៅបាន វាសុខចិត្តជួលផ្ទះឲ្យស្រីវានៅ អាសូរតែស្រីល្អទៅ ស្រីKTVសោះ មានស្រីចេះរករឿងប្រព្ធន អាងខ្លួនមានលុយឡានមានបុណ្យស័ក្តិ មើលងាយប្រព្ធនណាស់។ លួងលោមដោះមាសពីប្រព្ធនអស់ ដើម្បីផ្គាប់ចិត្ដស្រីក្មេង ដល់ដំណាក់កាលនេះហើយ គឺលែងខ្មាសគេហើយ បើជ្រុលមានឈ្មាះអាក្រក់ហើយ គឺអាក្រក់ចឹងមងទៅ ទុកយូរសុំម្នាក់មួយមាត់មក សម្រាប់មនុស្សប្រុសបែបនឹងសប្បាយចិត្តណាស់នៅពេលបានចេញពីរនរក”។
ជុំវិញរឿងខាងលើនេះដែរ មហាជនជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក បានសរសេរខំមិនរិះគន់ទៅចារិត អាកប្បកិរិយារបស់ប្តី ដែលមានទាំងពាក់ឯកសណ្ឋានជានាទាហាន និងពាក់ស័ក្តិចង់បាក់ស្មា មកធ្វើចរិតមិនថ្លៃថ្នូរ មានស្រីខាងក្រៅ មករករឿងប្រពន្ធ និងសម្តែងនូវអារម្មណ៍អាណិតអាសូរទៅដល់នារីជាប្រពន្ធយ៉ាងខ្លាំង ដែលបានជួបរឿងដែលមិនល្អបែបនេះ នៅក្នុងគ្រួសារ មួយវិញទៀតនោះ ក៏មានមហាជនចំនួនបានផ្ដល់ជាកម្លាំងចិត្ត ដើម្បីឲ្យនាងមានភាពរឹងមាំ ក្នុងការចិញ្ចឹមកូនៗតទៅថ្ងៃមុខ។
គណនីហ្វេសប៊ុកមួយ ឈ្មោះ Bee Honey បានសរសេរខំមិនក្នុងផេកហ្វេសប៊ុកឈ្មោះ លាភ លាភ ថា “មុខស្រីយកប្តីគេហ្នឹង គ្មានស្អាតទេ ផ្លាស្ទិចសុទ្ធ កោតតែអាប្តីថោកទាប វាធ្វើបាបប្រពន្ធខ្លួនហ្អែងសម្រស់ធម្មជាតិ ទៅយកមីជ័រចឹង ពិតជាភ្លើណាស់ ប្រុសខួរតេនញ៉ាស៊ី”។ ឯ គណនី ឈ្មោះ Keo Pich Metaបានសរសេរថា” រាជនីចិត្តធម៌អើយ ប៉ះស្រីតាអីដឹងតាអេមម៉ង ប្រដៅឲ្យនាងឯងស្គាល់រស់ជាតិឃ្លានប្ដីគេមួយ មុខស្អាតណាស់តែមាយាទជាង…ទៀត”។ ប្រពន្ធមធ្យម គឺងំអាណិត កូនក្មេងដល់សែនតូចនេះណា កំព្រាឳពុកទាំងខ្លួននៅតូច អាណិតកូនផងបងប្រុស អើយហេតុអ្វីទៅចោលគ្នាអញ្ចឹង សូមទោសផងបើនិយាយមកប៉ះពាល់អារម្មណ៍បងប្រុស តែអាណិតគ្នាណាស់គ្នានៅតូចមិនដឹងខ្យល់អ្វីឡើយ “៕ ដោយ ៖ រចនា
ប្រពន្ធ
ស្រីស្នេហ៍
ប្រពន្ធនិងកូន
ស្រីស្នេហ៍