ភ្នំពេញ៖ អគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋនៅម្ដុំផ្សារទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅម៉ោងជាង៣រសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ បំផ្លាញ ផ្ទះអស់៥ខ្នង និងសម្ភារៈនៅក្នុងផ្ទះ ត្រូវអគ្គិភ័យបំផ្លាញគ្មានលស់។
លោក ព្រហ្ម យ៉ត នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សមត្ថកិច្ចលំបាកក្នុងការជួយអន្ដរាគមន៍ខ្លាំងណាស់ ដោយសារតែស្ថានភាពផ្លូវតូចចង្អៀត ។ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ រថយន្ដពន្លត់អគ្គិភ័យអស់ចំនួន១០គ្រឿង។ អគ្គិភ័យបានបំផ្លាញផ្ទះចំនួន៥ខ្នងខ្ទេចសល់ និងរថយន្ដមួយគ្រឿងផងដែរ។ សមត្ថកិច្ចមិនទាន់ប្រាប់ពី មូលហេតុនៃហេតុការណ៍នេះ នៅឡើយទេ៕ ដោយ៖កូឡាប