អភិបាលរដ្ឋ Peubla នៃប្រទេសមិចស៊ិចកូ គឺអ្នកស្រី Martha Erika Alonso បានស្លាប់នៅក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ តែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពេលអ្នកស្រីបានស្បថចូលកាន់តំណែង។
ចំណែកប្តីរបស់អ្នកស្រី ដែលជាសមាជិកសភាពឈ្មោះ Rafael Moreno Valle ក៏បានស្លាប់ក្នុងគ្រោះអកុសលនោះផងដែរ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា គ្រោះធ្លាក់យន្តហោះកាលពីថ្ងៃច័ន្ទម្សិលមិញនេះ កើតឡើងភ្លាមៗក្រោយពេល ឧទ្ធម្ភាគចក្របានហោះឡើងពីរដ្ឋ Puebla។
អ្នកស្រី Martha Erika Alonso វ័យ ៤៥ឆ្នាំ បានក្លាយជាអភិបាលស្រីទីមួយនៃរដ្ឋ Puebla។ ក្រោយពេលប្រកួតប្រជែងក្នុងការបោះឆ្នោត។ អ្នកស្រីគឺជាសមាជិកបក្ស PAN។
ការស្លាប់របស់អ្នកស្រី ត្រូវបានប្រកាសដោយប្រធានាធិបតីថ្មីរបស់មិចស៊ិចកូគឺលោក Andrés Manuel López Obrador។
លោកប្រធានាធិបតីបញ្ជាក់ទៀតថា នឹងមានការស៊ើបអង្កេតដើម្បីស្វែងរកការពិតនៃមូលហេតុ៕ សុភ័ក្ត្រ
ប្រភព៖ BBC