សៀមរាប៖ សត្វទន្សង និងសត្វអណ្តើក ដែលមានទម្ងន់ប្រមាណ៧០០គីឡូក្រាម ត្រូវបានកម្លាំងមន្ត្រីមេព្រៃនៃផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ខេត្តសៀមរាប ស្ទាក់ចាប់បាន ឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនយកទៅលក់ នៅតាមហាង ភោជនីយដ្ឋាន សណ្ឋាគារ ជាដើម កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤នេះ នៅចំណុចផ្សារខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។
លោកអ៊ឹង វុធារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី បានឲ្យដឹងថា ការបង្ក្រាបករណីដឹកជញ្ជូនសត្វព្រៃខុសច្បាប់នេះ កម្លាំងរដ្ឋបាលព្រៃឈើ ដកហូតបានសត្វអណ្តើកចំនួន៧៣ក្បាល មានទម្ងន់៤៧៨គីឡូក្រាម និងសត្វអន្សង ចំនួន៥៣ក្បាល មានទម្ងន់២១៩គីឡូក្រាម ព្រមទាំងដកហូតបានមធ្យោបាយដឹកជញ្ជូននូវរថយន្តម៉ាកតូយ៉ូតាហាយឡេនឌ័រ មួយគ្រឿង ។ នាយផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី បានទទួលស្គាល់ ក្នុងចុះបង្ក្រាបបទល្មើសនេះ អ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ ហើយសត្វព្រៃទាំងនោះ នឹងត្រូវយកទៅ លែងក្នុងព្រៃធម្មជាតិវិញក ៕ ដោយ ៖ បញ្ញាស័ក្តិ