តាកែវ ៖ ឃាតករដៃដល់រំលោភសម្លាប់ក្មេងស្រីរងគ្រោះអាយុ ៩ឆ្នាំ យកទៅបោះចោលក្នុងទឹកស្រះ នៅស្រុកព្រៃកប្បាស កាលពីថ្ងៃ ០៣ ខែធ្នូ ឆ្នាំ២០១៨ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តតាកែវធ្វើការឃាត់ខ្លួនបានហើយ នាថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៨នេះ នៅចំណុចខាងមុខក្លោងទ្វាវត្តចម្ប៉ា ឃុំចម្ប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ បន្ទាប់ពីរូបគេដែលជនសង្ស័យរត់គេចខ្លួនបាន ២១ថ្ងៃ។ ហើយនៅព្រឹកថ្ងៃទី ២៥ ខែធ្នូនេះ ជនសង្ស័យដែលជាឃាតករខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន់ទារទោសទៅតាមច្បាប់ហើយ ។ ឈាមស្រែកស្បែកហៅ ៕ ដោយ ៖ តាកែវ