Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវា​ដឹក​ភ្ញៀវទេសចរ​ជិត ៣​ពាន់​នាក់ ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​ ៖ មន្ត្រីនគរបាល​ប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រកទ្វារ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា នៅ​ម៉ោង ៨​ព្រឹក ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៨ នេះ មាន​នាវា​ទេសចរណ៍​ខ្នាត​ធំ​មួយ​គ្រឿង​ឈ្មោះ COSTA FORTUNA បាន​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​។​

​មន្ត្រីនគរបាល​អន្តោប្រវេសន៍ បានឲ្យដឹងថា នាវា​ដឹក​ភ្ញៀវទេសចរ​ខាងលើនេះ មាន​សញ្ជាតិ អ៊ីតាលី (ITALY) ដោយ​បាន​នាំ​ភ្ញៀវ​ទេសចរ​​ចំរុះ​ជាតិ​សាសន៍​ចំនួន ៥៨​សញ្ជាតិ សរុប​មាន​ចំនួន ២៧៩៥​នាក់​។ ក្នុងនោះ​ស្រី​មាន​ស្ត្រី ១៤៩៩​នាក់​។​

​មន្ត្រី​ដដែល​ក៏​បាន​ឱ្យដឹងថា ភ្ញៀវទេសចរ​សញ្ជាតិ Italy មាន​ចំនួន ៧៤៥​នាក់​។ សញ្ជាតិ​បារាំង (France) មាន​ចំនួន ២៨២​នាក់ និង​ភ្ញៀវទេសចរ​សញ្ជាតិ រ៉ូ​ម៉ានី​(Romany) មាន​ចំនួន​១០៥​នាក់​។​

​នាវា​ទេសចរណ៍​ឈ្មោះ COSTA FORTUNA ខាងលើនេះ មាន​បណ្តោយ​ប្រវែង ២៧២,១៥​ម៉ែត្រ និង​ទទឹង​ប្រវែង ៣៥,៥០​ម៉ែត្រ ព្រមទាំង​មាន​នា​វឹក​ចំនួន ៩៧៥​នាក់ ស្រី ១៥០​នាក់ និង​មាន ៣៥​សញ្ជាតិ​។​

​នាវា​ទេសចរ​នេះ ចេញដំណើរ​មក​ពី​ប្រទេស​សាំង​ហ្គា​ពួ​រ និង​ធ្វើ​ដំណើរ​បន្តរ​ទៅកាន់​ប្រទេស​ថៃ នៅ​ម៉ោង ១៨:០០​នាទី​យប់ ថ្ងៃទី​២៥ ខែ​ធ្នូ​ឆ្នាំ​២០១៨​នេះ​៕ ដោយ​៖ ដែន សីមា​

×