Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ខណ្ឌ​ដូនពេញ ប្រជាពលរដ្ឋ​សុំ​ឲ្យ​កាប់​ដើមឈើ និង​មាន​វិធានការ លើ​ការដ្ឋាន​សំណង់ ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​

​ភ្នំពេញ​ ​៖ វេទិកាសាធារណៈ និង​ការចូលរួម​មតិយោបល់​ពី​ប្រជាពលរដ្ឋ គឺជា​ធាតុ​ផ្សំ ដ៏​សំខាន់​នៃ​ការអភិវឌ្ឍ តាម​បែប​ប្រជាធិបតេយ្យ

​នៅ​ថ្នាក់ក្រោម​ជាតិ និង​ជា​របៀបវារៈ ដ៏​ចាំបាច់​នៃ​ការធ្វើកំណែទម្រង់​របស់​រដ្ឋ ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​អភិបាលកិច្ច​ល្អ​ជា​ស្នូល​។​

​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ក្រោម​អធិបតីភាព​លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​សូ ​ម៉ា​រ៉ា ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខណ្ឌដូនពេញ ។ វេទិកា​នេះ ពិតជា​ទទួលបាន​នូវ​មតិយោបល់ សំណើ​-​សំណូមពរ ​និង​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​។​

​ទិដ្ឋភាព​នេះ ក៏​បាន​សបញ្ជាក់​ផងដែរ​ថា ដរាបណា​ប្រទេសជាតិ​របស់​យើង​មាន​សុខសន្តិភាព នោះ សំណើ​-​សំណូមពរ ​និង​តម្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ នឹង​ត្រូវ​ដោះស្រាយ​ជូន​ជា​បន្តបន្ទាប់​ប្រកបដោយ​ប្រសិទ្ធភាព​។​

​នៅក្នុង​វេទិកា​នេះ ប្រជាពលរដ្ឋ​បាន​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ជួយ​កាប់​ដើមឈើ ដែល​មាន​សភាព​ទ្រុឌទ្រោម និង​មាន​វិធានការ​ទៅលើ​
​ការដ្ឋាន​សំណង់ ដែល​បាន​សាង់សង់​របស់​រោងកុន​លុច្ស ធ្វើឲ្យប៉ះពាល់​ដល់​ផ្ទះ​ប្រជាពលរដ្ឋប​ណ្តា​ល​ឲ្យ​ប្រះ​ស្រាំ ​ប៉ុន្តែ​អ្វី​ដែល​ជា​ការចាប់អារម្មណ៍ ក្នុង​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​នេះ ប្រជាពលរដ្ឋ មិន​បាន​លើកឡើង​ពី​បញ្ហា ចោរកម្ម ​សន្តិសុខ សណ្តាប់ធ្នាប់​នោះ​ទេ​។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​នេះ ​គឺ​ផ្តោត​សំខាន់​ពាក់ព័ន្ធ​បញ្ហា​៣​ចំណុច ដែល​ទាក់ទង​នឹង​កង្វល់​ផ្ទាល់​របស់​ប្រជាពលរដ្ឋ ក្នុងនោះ​រួមមាន បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ ​បញ្ហា​បរិស្ថាន និង​បញ្ហា​អភិវឌ្ឍ​មូលដ្ឋាន​។​

​លោក​ម៉ប់ សារិន បាន​មានប្រសាសន៍ថា សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ ការចូលរួម​មតិ​យោបល់ និង​លើក​ឡើង​នូវ​សំណើ សំណួរ ​សំណូមពរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ពិតជា​បាន​នាំមក​នូវ​សក្តានុពល​យ៉ាង​ធំធេង និង​បាន​ធ្វើឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​ឆ្លុះបញ្ចាំង​នូវ​ចំណុច​អសកម្ម​នានា​ពេល​កន្លងមក ដើម្បី​អោយ​រដ្ឋបាល​រាជធានី​ធ្វើ​ការកែលម្អ​ឡើងវិញ ​និង​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​ឲ្យបាន​ល្អ​ប្រសើ​រ និង​ស្វែងរក​នូវ​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យមាន​តម្លាភាព ​និង​មាន​ប្រសិទ្ធភាព​ក្នុង​នាម​ជា​តំណាង​រដ្ឋបាល​សាធារណៈ​។​

​លោក​បន្តថា វាទិការ​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី ត្រូវបាន​ធ្វើឡើង​ក្នុង​១​ឆ្នាំ​ម្តង សម្រាប់​មួយ​ខណ្ឌៗ ​មានន័យ​ថា ទាំង​១២​ខណ្ឌ​ចំណុះឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ធ្វើ​ឡើង​ចំនួន​១២​ដង ស្របពេល​ដែល​ឆ្នាំ​២០១៨​នេះ ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បើក​វេទិកា បាន​ចំនួន​១១​ខណ្ឌ​រួចមកហើយ​។ នេះ​ជា​ខណ្ឌ​ទី​១២​ហើយ ជា​ខណ្ឌ​ចុងបញ្ចប់​ផងដែរ​។

​លោក​បញ្ជាក់​ប្រាប់​ប្រជាពលរដ្ឋ​ថា អ្វី​ដែល​ចាំបាច់​ត្រូវតែ​លើកឡើង ដើម្បី​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ជូន ព្រោះ​វេទិកា​នេះ ​ក្នុង​មួយ​ឆ្នាំ​មាន​តែ​ម្តង​។​

​លោក​ឃួង ស្រេង បាន​លើកឡើង​ថា ការដោះស្រាយ​រាល់​កង្វល់ សំណូមពរ​ប្រជាពលរដ្ឋ គឺ​ពិតជា​ដោះស្រាយ​មិន​ងាយ នឹង​អស់​ទេ ​ពោល​គឺ​តែងតែ​កើតមាន ដូច​យើង​រៀន​អញ្ចឹង​ដែរ គឺ​រៀន​មិនចេះ​បញ្ចប់​នោះទេ ដូច្នេះ​ទេ​ក្នុងនាម​អាជ្ញាធរ និង​មន្ត្រី​ជំ​ន​ញ​យើង​ត្រូវ​រួម​គ្នា ​ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​ដែល​ប្រជាពលរដ្ឋ​លើកឡើង​។​

​លោក​ឃួង ស្រេង​បាន​បន្តថា វាទិការ​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​ខាងលើនេះ មាន​សំណួរ​សំណូមពរ​ផ្ទាល់មាត់​ចំនួន​៥​នាក់​និង ​លាយលក្ខណ៍អក្សរ​ចំនួន​៥៩​បញ្ហា ដែល​នាំ​ឲ្យ​រដ្ឋបាល​រាជធានី មើលឃើញ​ពី​ចំណុច​ខ្វះខាត ដើម្បី​បន្ត​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ។ ​ក្នុងនាម​ជា​តំណាង​ប្រជាពលរដ្ឋ យើង​ត្រូវ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដោយ​មាន​តម្លាភាព ។ ក្រៅពីនេះ លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​ជម្រុញ​ឲ្យ​លោក​អភិបាលខណ្ឌ​ដូនពេញ ត្រូវតែ​ចុះទៅ​មើល​ភ្លាមៗ ​បើ​មាន​បណ្តឹង​ប្រជាពលរដ្ឋ ពោល​គឺ​បើ​រឿង​សំណង់ ត្រូវ​ហៅ​អ្នកជំនាញ​ទៅពិនិត្យ បើ​ពិនិត្យ​ឃើញថា ប្រជាជន​ត្រូវ​យើង​ត្រូវ​ឃាត់​សំណង់​ទាំងនោះ ។ កុំ​បិទ​ភ្នែក ព្រោះនេះ​ជា​កិច្ចការងារ​របស់​យើង ដែល​ត្រូវតែ​ធ្វើ​ជូន​ពួកគាត់​។

​ជុំវិញ​បញ្ហា​សំរាម​វិញ លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​លើកឡើង​ដែរ​ថា ចាប់ពី​ចូលឆ្នាំថ្មី​នេះ​ទៅ រដ្ឋបាល​រាជធានី​ភ្នំពេញ ​សហការ​ជាមួយ​អន្តរក្រសួង អាច​នឹង​មាន​វិធានការ​ម៉ឺង​ម៉ា​ត​បំផុត​ជាមួយ​នឹង​អ្នក​ចោល​សំរាម ផ្តេសផ្តាស នៅតាម​ទីសាធារណៈ​។

​លោក​បន្តថា ផុត​ចូល​ឆ្នាំ​នេះ​យើង​ក៏​នឹង​ទៅ​ប្រទេស​ចិន ដើម្បី​សូម​ការជួយ​ពី​ចិន លើ​ការងារ​ប្រមូល​សំរាម​នេះ​តាមរយ​:​ការសុំ​រថយន្ត​សំអាត​សំរាម​។​ ​ពាក់ព័ន្ធ​នឹង​រឿង​អគ្គិសនី លោក​អភិបាល ក៏​បាន​បញ្ជាក់បន្ថែម​ថា អគ្គិសនី​សម្រាប់​ផ្គត់ផ្គង់​អាជីវកម្ម​ធុន​តូច នៅ​តាម​ផ្សារ ​គឺ​មាន​តម្លាំ​៧៤០​រៀល ក្នុង​មួយ​គីឡូ​វ៉ាត​ម៉ោង តែ​សម្រាប់​អគ្គិសនី​ផ្គត់ផ្គង់ ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​ផ្ទះ មានតម្លៃ​៤៨០​រៀល ​ក្នុង​មួយ​គីឡូ​វ៉ាត​ម៉ោង នេះ​ជា​កាដូ​ថ្មី​មួយទៀត របស់​សម្តេច​ត​ជោ ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​។ លោក​បញ្ជាក់ថា ​អ្នកម៉ៅការ​ធំ​ពី​អគ្គិសនី​កម្ពុជា ត្រូវ​ប្រញាប់​ទំនាក់ទំនង ជាមួយ​អគ្គិសនី​កម្ពុជា ដើម្បី​ឲ្យ​ខាង​អគ្គិសនី​កម្ពុជា ជួយ​សម្រាល​លើ​ការងារ​នេះ​។ ចំណែក​បញ្ហា​ការដាំ​ដើមឈើ សម្រាប់​លម្អ​នៅ​រាជធានី​ភ្នំពេញ​ ​ពុំ​ដែល​ឃើញ​រដ្ឋបាល​ព្រៃឈើ ចេញ​របាយការណ៍​ជូន​សាលា​រាជធានី​នោះទេ គឺមាន​តែ​រដ្ឋបាល​រាជធានី​បាន​ទិញ​កូនឈើ​រាប់ពាន់​ដើម មក​ដាំ​ដើម្បី​លម្អ​រាជធានី​ ៕ ​ដោយ​ ៖ កូឡាប​

spot_img
×