ដំណើរទេសចរណ៍របស់ស្ត្រីម្នាក់នៅលើឆ្នេរសមុទ្រ បានប្រែក្លាយជាវេលាស្លុត លោះព្រលឹង ព្រោះត្រូវហ្វូងបក្សី សមុទ្រ ប្រដេញតាម…។
ហេតុការណ៍កើតឡើងនៅឆ្នេរសមុទ្រ Clearwa… នៃរដ្ឋ Florida អាមេរិក។ ស្ត្រីជាភ្ញៀវទេសចរ ស្លៀកប៊ីគីនី កំពុងមានបំណងយកចំណីឲ្យបក្សីសមុទ្រ១ក្បាល កំពុងហោះហើរក្បែរនាងស៊ី។
តែអ្វីៗពុំនឹកស្មានដល់នោះគឺ “សាច់ញាតិ មិត្តភក្តិ” ទាំងហ្វូងរបស់បក្សីនោះបានចោមរោម ហើយប្រដេញតាមឆក់ចំណីនៅដៃរបស់នាង។ នាងបានរត់ទាំងស្លន់ស្លោរ រហូតធ្លាក់ចុះទឹក ទម្រាំនឹកឃើញបោះចំណីនៅដៃទៅលើឆ្នេរ ហើយពួកសត្វក៏ងាកចេញពីនាង វិលមកដណ្តើមចំណីនោះវិញ មុនពេលវាវិលត្រឡប់ទៅកាន់លំហរវេហា។
ឆ្នេរសមុទ្រ Cleawather ធ្លាប់ត្រូវបានគេប្រើប្រាស់សម្រាប់ថតភាពយន្ត កន្ត្រាក់អារម្មណ៍ចម្លែកៗ ជាអាទិ៍ The Birth ដែលមានឈុតហ្វូងបក្សីព្រួតគ្នាវាយប្រហារមនុស្សលើឆ្នេរសមុទ្រ៕ ចន្ទ្រា