Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​គាស់​ផ្ទះ ប្រជាពលរដ្ឋ លួច​ទ្រព្យសម្បត្តិ ត្រូវ​នគរបាល​ស្រាវជ្រាវ​បង្ក្រាប​

spot_img

​បាត់ដំបង ​៖ ករណី​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ នគរបាល​ក្រុង​បាត់ដំបង ធ្វើ​ការស្រាវជ្រាវ​យ៉ាង​សកម្ម​បំផុត រហូត​ឈានដល់​ការឃាត់ខ្លួន​ជន ស័ង្សយ​ចំនួន ១ នាក់​ភេទ​ប្រុស​និង​ធ្វើការ​ដកហូត​នូវ​សម្ភារៈ​ជា​ភស្តុតាង​មាន​ទូរស័ព្ទដៃ​មួយ​ចំនួន​ធំ។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បានឲ្យដឹងថា នៅ​ថ្ងៃ​ទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៨ អនុវត្ត​នូវ​បទបញ្ជា​របស់​លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការ ដ្ឋា​ន​នគរបាល​ខេត្ត​បាត់ដំបង ចំពោះ​ករណី​ចោរ​គាស់​ផ្ទះ លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ នា​ពេល​កន្លង​ទៅ ក៏​ដូច ជា​ក្រោម​ការដឹកនាំ​សម្របសម្រួល​លើ​នីតិវិធី​របស់​លោក នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​បាន​ដឹកនាំ​កងកម្លាំង​ជំនាញ​សហការ​ជាមួយ កងកម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ធ្វើ​ការស្រាវជ្រាវ​យ៉ាង​សកម្ម​បំផុត រហូត​ឈានដល់​ការឃាត់ខ្លួន​ជនស័ង្សយ​ចំនួន ១ នាក់ និង​ធ្វើ​ការដកហូត​នូវ​សម្ភារៈ​ជា​ភស្តុតាង​មាន​ទូរស័ព្ទដៃ​មួយចំនួនធំ ។​

​ជនស័ង្សយ​មាន​ឈ្មោះ ចាន់ ផាន់​រ៉ូត ភេទ​ប្រុស អាយុ ៣១ ឆ្នាំ រស់នៅ​ភូមិ វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង រី​ឯ​វត្ថុតាង​ជា​របស់​ជនរងគ្រោះ​ដែល​បាត់បង​ត្រូវបាន​រកឃើញ​វិញ​នាពេលនេះ មាន​ទូរស័ព្ទដៃ​ចំនួន ១៦ គ្រឿង ហើយ​សម្ភារៈ​ជា​វត្ថុតាង​ដែល​ជនស័ង្សយ​ប្រើប្រាស់​ក្នុង​ពេល​ធ្វើសក​ម្ម​ភាព​មួយចំនួន​ផង​ដែរ ។​

​បច្ចុប្បន្ន​ជនស័ង្សយ​ត្រូវបាន​រៀបចំ សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង រីឯ​ក​វត្ថុតាង​ជា​របស់​ជន រងគ្រោះ​ត្រូវបាន​ប្រគល់ជូន​ម្ចាស់​វិញ ក្រោយពី​បាន​ការអនុញ្ញាត ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×