Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា​ចុះ​បិទ​កន្លែង​បើក​ល្បែង​ភ្នាល់​មួយកន្លែង ជ្រក​ក្រោម​ស្លាក អ៊ិន​ធើ​ណេត​

​ភ្នំពេញ ៖ បើ​តាមផេ​ក​របស់​ប៊ុនរឿន ប្រុស​ស្អាត​ខណ្ឌ​ជ្រោយចង្វា​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ បានបញ្ជាក់​ថា លោក ឃ្លាំង ហួត​អភិបាល​ខណ្ឌ​ជ្រោយចង្វា ៖ សូម​បិទ​ជាបន្ទាន់ ក្នុង​ទឹកដី​ខណ្ឌ​ជ្រោយចង្វា គឺ​គ្មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដាច់ខាត ទោះជា​មាន​ច្បាប់​ក៏ដោយ អ្នក​អនុញ្ញាតិ​ច្បាប់​ត្រូវ​ទទួលខុសត្រូវ​មុខ ច្បាប់​ខ្លួនឯង គណៈ​បញ្ជាការ​ខណ្ឌ​មិន​ទទួល​ដឹងលឺ​ឡើយ ព្រោះ​ពាក្យ​ថា​ល្បែង​គ្មាន​ចំណេញ​អ្វី​ដល់​សង្គម​ទេ ហើយ​ក៏​គ្មាន​ចំណូល​អ្វី​ដល់​រដ្ឋ​ដែរ ក្រៅតែពី​បំផ្លាញ​ដល់​សង្គមជាតិ នឹង​ប្រជាជន​។​

​កន្លែង​បើក​ល្បែងភ្នាល់​មួយកន្លែង ជ្រក​ក្រោម​ស្លាក អុីន​ធេ​ី​ណែ​ត រៀបចំ​រួច​អស់ហើយ ចាំតែ​ដេញ​វេលា​ល្អ​តែប៉ុណ្ណោះ ត្រូវបាន លោក ឃ្លាំង ហួត ជំនួយការ​សម្ដេច​តេជោ ហ៊ុន​សែន នឹង​ជា​អភិបាល​ខណ្ឌ​ជ្រោយចង្វា ទទួលបាន​ដំណឹង​ភ្លាម បញ្ជា​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ចុះ​បិទ​ភ្លែត ។​

​នា​រសៀល​ម៉ោង​២៖៣០​នាទី​ថ្ង​ទី​១១​ធ្នូ​នេះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ ដឹកនាំ​ដោយ​លោក ហ៊ុយ សារុណ អភិបាលរងខណ្ឌ បាន ដឹកនាំ​កម្លាំងចំរុះ​ចុះ​ពិនិត្យ​ទីតាំង​ផ្ទះល្វែង​លេខ​A០៤ បុរី River Town ភូមិ​៣ សង្កាត់​ជ្រោយចង្វារ ដែល​សង្ស័យ​ថា​បើក​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អន​ឡាញ​។​

​អ្នក​គ្រប់គ្រង​បាន​អះអាង​ថា​ទីតាំង​នេះ​ទើប​តែ​បើក​បាន​២-៣​ថ្ងៃ​ប៉ុណ្ណោះ រួច​បិទ​វិញ ព្រោះ​កំពុង​ស្នើ​សុំ​ច្បាប់​អនុញ្ញាត​។​

​ក្រោយពី​បាន​ស្តាប់​ការអះអាង​របស់​អ្នកគ្រប់គ្រង​រួចហើយ លោក​អភិបាលរង បាន​ណែនាំ​ឱ្យ​បិទ​ទាំងស្រុង រដ្ឋបាល​ខណ្ឌ​មិន​អនុញ្ញាត​ឱ្យ​បើក​ជាដាច់ខាត ពុំ​ដូច្នោះ​ទេ​នឹង​ចាត់វិធានការ​តាម​និតិ​វិធី​។​

​សូម​ជំរាប​ជូន​ប្រជាពលរដ្ឋ​ទូទាំង​ខណ្ឌ​ជ្រោយចង្វា​បើ​បានដឹង ឬ​មាន​ដំណឹង​ពី​ការបើក​ល្បែងស៊ីសង គ្រប់​ប្រភេទ សូមមេត្តា​ចូលរួម​ផ្ដល់ដំណឹង​ជាសំងាត់​មក តាមរយះ​facebook របស់​ខ្ញុំបាទ​ប៊ុន​រឿន ប្រុស​ស្អាត​ខណ្ឌ​ជ្រោយចង្វា ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

    

×