Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមប្រឹក្សាធម្មនុញ្ញ អនុម័ត​ជា​ឯកច្ឆន្ទ វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​

spot_img

​ភ្នំពេញ ​៖​ ក្រុមប្រឹក្សាធម្មនុញ្ញ ដែល​មាន​លោក​អ៊ឹម ឈុនលឹម ជា​ប្រធាន បានអនុម័ត​ជា​ឯកច្ឆន្ទ ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) ​នៃ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ ស្រប​នឹង​រដ្ឋធម្មនុញ្ញ ។​

​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ នេះ លោក អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ដឹកនាំ​​កិច្ចប្រជុំ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨​ខែ​ធ្នូ​នៅ​អគារ ស វិមាន​រដ្ឋ​ចំការមន ដើម្បី​ពិនិត្យ​និង​សម្រេច​សំណើ​របស់​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង​ ​សំរិន ប្រធានរដ្ឋសភា ស្នើសុំ​ពិនិត្យ​ធម្មនុញ្ញភាព​ច្បាប់​ស្ដីពី​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ ។​

​លោក អ៊ឹម ឈុនលឹម បាន​ថ្លែងថា “​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​បើក​កិច្ចប្រជុំ​ពេញអង្គ ដើម្បី​ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំ​ពិនិត្យ​ធម្មនុញ្ញភាព​ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា ៤៥ ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ។ ជា​លទ្ធផល​នៃ​កិច្ចប្រជុំ ក្រុមប្រឹក្សាធម្មនុញ្ញ​បានអនុម័ត ជា​ឯកច្ឆន្ទ​ដោយ​ចំនួន ៨ សំឡេង​នៃ​ចំនួន​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​ទាំងមូល (​អវត្តមាន ១​អង្គ ដោយ​មូលហេតុ​ប្រឈួន ) ថា​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​”​៕ ​ដោយ​ ៖​ កូឡាប​

spot_img
×