ភ្នំពេញ ៖ បុរសម្នាក់មានមុខរបរជាសន្តិសុខ ហើយឆ្លៀតពេលមករត់ម៉ូតូឌុប ដើម្បីបង្កើនប្រាក់ចំណូលទ្រទ្រង់ជីវភាព ត្រូវបានចោរអារកសម្លាប់ ប្លន់យកម៉ូតូ ទៅបាត់ដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចឡើយ
ដែលហេតុការណ៍នេះ កើតឡើងកាលពីម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នៅមុខវត្តក្រាំងធ្នង់ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ក្រុងភ្នំពេញ។
ជនរងគ្រោះ ឈ្មោះ មុត ចន្ថន មុខរបរជាសន្តិសុខ និងឆ្លៀតពេលទំនេរបន្តិចបន្តួចមករត់ម៉ូតូឌុបបន្ថែម តែអកុសល បានម៉ូយឌុបហើយ តែប៉ះចំចោរទៅវិញ ត្រូវចោរប្លន់អារកសម្លាប់យកម៉ូតូ ៕ ដោយ ៖ បញ្ញាស័ក្តិ