ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចបើកការ​ស្រាវជ្រាវនិង​បង្រ្កាប​មុខសញ្ញា​សង្ស័​យ​ ក្នុងអំពើ​ឃាតកម្មគិតទុកជាមុន បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដចាត់ការបន្ដ

(កំពង់ស្ពឺ)៖​ នៅថ្ងៃអាទិត្យ ១៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២​៥៧០ត្រូវនឹង ថ្ងៃទី២៥ ខែតុលា ឆ្នាំ​២​០២៦​ សមត្ថកិច្ច​ទទួល​បាន​ព័ត៌មា​ន​ស្ដីពី​ករណីប៉ុនប៉ងឃាតកម្ម នៅតំបន់សេដ្ឋកិច្ចពិសេស​ “​គុនតៃខ​ន​ស្ត្រាក់​សិន​ “​ ក្នុងភូមិឈើនាងខ្ពស់ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជនសង្ស័យមិនស្គាល់អត្តសញ្ញា​ណ រីឯ​ជ​នរងគ្រោះមានឈ្មោះ​ ឆោម ឌីណា ភេទប្រុស អាយុ​៣​១ឆ្នាំ រស់នៅភូមិទន្លេកន្ទិល ឃុំសំរោងទង ស្រុកសំ​រោងទង ខេត្តកំពង់ស្ពឺ រងរបួសក្បាលធ្ងន់ធ្ងរ បានបញ្ជូ​នទៅ​សង្គ្រោះនៅមន្ទីរពេទ្យព្រះកេតុមាលា អតីតមន្ទីរពេទ្យ​១៧​៩ ភ្នំពេញ ។

ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេ​នី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ និងបានការដឹកនាំចង្អុលការ​ពីលោកឧត្ដមសេនីយ៍ត្រី​ សម​ សា​ក់​ ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ​ និងបានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការ​អមសា​លា​ដំបូងខេត្ដកំពង់ស្ពឺ​ កំលាំង​នគរបាល​បានធ្វើ​ការ​ស​ហ​ការ​ចុះដល់មូលដ្ឋាន​និងឈានទៅកំណត់បានមុខស​ញ្ញាសង្ស័យជាអ្នកស្នាក់នៅជាមួយជនរងគ្រោះម្នាក់​ មា​នឈ្មោះ​ លាប សៀវភីង​ ភេ​ទប្រុស​ អាយុ១៥​ឆ្នាំ​ អ្នកធ្វើការជាមួយ​ជនរងគ្រោះ​ (ជាសន្តិសុខយាមប្រេង)​ នៅ​ក្នុងក្រុមហ៊ុន​ ។

លោកវរសេនីយ៍ទោ​ ជុន​ ចន្ទ​ដេត​ អធិការ​នគរបាល​ស្រុ​ក​ភ្នំស្រួច​បាន​បញ្ជាក់​ថា​ មូលហេតុ​ដែលឈានដ​ល់​ការរៀបចំផែនការសម្លាប់ជនរងគ្រោះក៏​ព្រោះតែជន​ស​ង្ស័​យមានបំណងច​ង់បានអាវុធខ្លី​និងខ្សែករប​ស់​ជនរងគ្រោះ​យកជាកម្មសិទ្ធិ​ ក្នុងពេ​លឃា​ត់ខ្លួនសមត្ថកិច្ចបានរកឃើញ​និងដ​ក​ហូតបាន​ ៖​ អាវុធ​ខ្លីម៉ាក​Glo​k​19 មួយដើម​,ខ្សែក​ លោហធាតុ​១ខ្សែ(មិនដឹងទម្ងន់)​ ជន​សង្ស័​យ​​ជា​អ្នកស្នាក់នៅជាមួយជនរងគ្រោះ​និ​ង​បានចេះប្រើប្រាស់​អាវុធ​ខ្លីដោយ​សារតែជនរងគ្រោះបង្រៀ​ន​ បច្ចុប្បន្ន​ជនសង្ស័យរួមជា​មួយវត្ថុតាងបាន​បញ្ជូនមក​ស្នង​កា​រដ្ឋាននគរបា​លខេត្ដ(ការិយាល័​យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​)​ ដើម្បី​បន្ត​នីតិវិធី​៕រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម