ប្អូនស្រីម្នាក់ពុំត្រឹមតែពិការជើងទាំងពីរ (ដើរប៉ាំងពៀច) តាំងតែពីកំណើតប៉ុណ្ណោះទេ តែថែមទាំងការបញ្ចេញសកម្មភាពនិយាយស្តីក៏លំបាកផងដែរ ។ ប៉ុន្តែ បើទោះជាបែបនេះក្តី ប្អូនស្រីរូបនេះក៏ពុំមានជាមនុស្សមិនគ្រប់លក្ខណៈទៅតាមកាយសម្បទានេះទេ ពោលគឺប្អូនស្រីនៅមានសតិយល់ដឹង ទៅរៀនទៅសូត្រដូចក្មេងៗដទៃធម្មតាដែរ ។
តាមរយៈការសម្ភាសន៍ដោយលោកពូម្នាក់ ប្អូនស្រីរូបនេះបានប្រាប់ឲ្យដឹងថា នាងចង់រៀនដល់ថ្នាក់ទី១២ ប៉ុន្តែ នាងត្រូវបង្ខំចិត្តឈប់រៀនត្រឹមចូលថ្នាក់ទី៧ ព្រោះតែអត់មានមធ្យោបាយជិះទៅរៀនសាលានៅឯដងទង់ ។ ហើយប្អូនស្រីក៏បានបញ្ជាក់ច្បាស់ថា ប្រសិនជាមានអីជិះ នាងនឹងប្តេជ្ញាចិត្តរៀនឲ្យចប់ថ្នាក់ទី១២តែម្តង ។
បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Uon Sophal បានបង្ហោះសារអំពាវនាវដល់សប្បុរសជនមេត្តាជួយដល់ប្អូនស្រីខាងលើនេះយ៉ាងដូច្នេះថា៖ «សូមអំពាវនាវសប្បុរសជនដែលមានចិត្តមេត្តាជួយដល់កុមារពិកា នឹងគាត់ចង់រៀនណាស់ តែមានកាខ្វះខាត។
គាត់ជាពលរដ្ឋនៅឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត។
លេខទូរស័ព្ទម្ដាយកូនទាំងពី 088 7747335 088 8082551
ទូរស័ព្ទខ្ញុំជំទប់2(012528305/0977528305» ៕ ដោយ៖ ឧត្តម