ពលរដ្ឋកាណាដាម្នាក់ ដែលត្រូវបានឃុំខ្លួនដោយអាជ្ញាធរចិនកាលពីដើមខែនេះ ត្រូវបានដោះលែងវិញហើយ និងបានធ្វើដំណើរមកដល់ប្រទេសកាណាដាវិញ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីរដ្ឋាភិបាលកាណាដា នៅថ្ងៃសុក្រម្សិលមិញនេះ។
ទោះយ៉ាងណា អ្នកនាំពាក្យមិនបានបញ្ជាក់លំអិតថាពេលថា ពលរដ្ឋម្នាក់នោះត្រូវបានដោះលែង ឬត្រឡប់មកដល់កាណាដាវិញទេ។ ប្រព័ន្ធផ្សព្វផ្សាយបានបញ្ជាក់ថា ពលរដ្ឋកាណាដាដែលត្រូវចិនដោះលែងនោះ មានឈ្មោះថា Sarah McIver ហើយគាត់គឺជាគ្រូបង្រៀន។
ក្រសួងការបរទេសចិន បានធ្វើការបញ្ជាក់កាលពីដើមខែនេះថា ពលរដ្ឋកាណាដាខាងលើ ទទួលរងការពិន័យផ្នែករដ្ឋបាលដោយសារធ្វើការដើរហើរខុសច្បាប់។
សូមបញ្ជាក់ថា អ្នកគ្រូបង្រៀនជនជាតិកាណាដាខាងលើ គឺជាពលរដ្ឋកាណាដាទី ៣ដែលត្រូវឃុំខ្លួន ដោយរដ្ឋាភិបាលចិន ក្រោយពេលមានការចាប់ខ្លួននាយកផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei គឺអ្នកស្រី Meng Wanzhou កាលពីថ្ងៃទី ១ ខែធ្នូនេះក្នុងទីក្រុង Vancouver ប្រទេសកាណាដា៕ សុភ័ក្ត្រ
ប្រភព៖ Channelnewsasia