សត្វដណ្តើកដ៏ធំ១ក្បាល មានឈ្មោះថា Phu Pha បានកំពុងទទួលការចាប់អារម្មណ៍ និងការស្រលាញ់ចូលចិត្តយ៉ាងខ្លាំង ពីសំណាក់អ្នកលេងបណ្តាញសង្គម បន្ទាប់ពីបានឃើញវីដេអូវាចូលចិត្តលេងបាល់ទាត់ដូចមនុស្សអីចឹងដែរ ដោយប្រើក្បាលរបស់វារុញបំបុក ។
ម្ចាស់ដ៏មានមោទនភាពឈ្មោះ Sompon Dawan អាយុ ៥២ ឆ្នាំ បាននិយាយថា៖ «Phu Pha គឺជាអណ្តែកដ៏រឹងរូសណាស់ ហើយវានឹងលេងជាមួយបាល់ទាត់ក្នុងរយៈពេលយូរៗតែម្តង ។ សូម្បីនៅពេលខ្ញុំព្យាយាមប្រាប់វាឲ្យទៅគ្រែ ក៏វានៅតែនៅខាងក្រៅដែរ» ។
«វាបានរៀនលេងជាមួយបាល់ដំបូង គឺនៅពេលក្មេងៗកំពុងលេងនៅក្នុងភូមិ ហើយវាក៏បានចូលរួមក្នុងនោះដែរ ។ វាដើរតាមបាល់ ហើយក្មេងៗអនុញ្ញាតឲ្យវា «ទាត់» ជាមួយផងដែរ» ។
«Phu Pha តែងលេងបាល់ជារៀងរាល់ថ្ងៃ ហើយវានឹងមានអារម្មណ៍មិនល្អទេ ប្រសិនវាពុំបានលេង ។ ឥឡូវនេះ ខ្ញុំអនុញ្ញាតឲ្យវាលេងរៀងរាល់ថ្ងៃ ។ ក្រុមដែលជា Idol របស់ខ្ញុំគឺ Manchester City ដូច្នេះ Phu Pha ក៏បានគាំទ្រក្រុមនេះដែរ» ។
«ខ្ញុំចង់ស្វែងរកមីញី១ក្បាលសម្រាប់វាបង្កាត់ពូជ ដើម្បីមានកូនមានចៅ ។ បន្ទាប់មក យើងអាចមានក្រុមអណ្តើក១ក្រុម ដើម្បីលេងបាល់ទាត់» ៕ ដោយ៖ ឧត្តម