ខេត្តស្វាយរៀង ៖ លោក ហែម ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃសៅរ៍ ៧រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័កព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងសាលាក្រុងស្វាយរៀង ខេត្តស្វាយរៀង នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងស៊ីភីង ខេត្តគីលីន នៃសាធារណរដ្ឋប្រជាមានិតចិន ស្ដីពីការបង្កើតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការនឹងគ្នា ។
ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់លោក ណុប ចំរើន អភិបាលនៃគណៈអភិបាលក្រុងស្វាយរៀង និងលោក លី យ៉ាន លេខាធិការរងកណៈកម្មាធិការបក្សកុម្មនីសក្រុងស៊ីភីង និងគណៈក្រុងស៊ីភីង ហើយពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំប្រជុំប្រាសាក់ សាលាខេត្តស្វាយរៀង ។
សូមបញ្ជាក់ផងដែរថាៈនៅក្នុងការចុះកិច្ចព្រមព្រៀងរវាងក្រុងទាំងពីរ ផ្តោតសំំខាន់ទៅលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ដ្រ និងបច្ចេកទេសវប្បធម៌ ការអប់រំ លើកកម្ពស់ភាពរីកចម្រើន និងការអភិវឌ្ឋនៃទីក្រុង ដោយបានបង្ហាញពី មនោ សញ្ចេតនារវាងប្រជាជនក៏ដូចជាប្រទេសទាំងពីរ (កម្ពុជា.ចិន) ផ្តោតទៅលើគោលនយោបាយផ្លូវមួយខ្សែរក្រវ៉ាត់មួយធ្វើឱ្យវិស័យវិនិយោគមានការរីកចំរើនការជំរុញអ្នកវិនិយោគទុនទៅក្រៅប្រទេសស្របទៅតាមឱកាសនេះដែរក្រោយពីការចុះអនុសារណៈកិច្ចព្រមព្រៀងរវាងសាលាក្រុងស្វាយរៀង ខេត្តស្វាយរៀង នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងស៊ីភីង ខេត្តគីលីន នៃសាធារណរដ្ឋប្រជាមានិតចិនរួចហើយនោះគឺយើងអាចផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកវាងទីក្រុងទាំងពីរ។
ចុងបញ្ចប់នៃពិធីនេះគណៈប្រភិភូទីក្រុងស៊ីភីង ខេត្តគីលីន នៃសាធារណរដ្ឋប្រជាមានិតចិនក៏បានអញ្ជើញប្រតិភូសាលាក្រុងស្វាយរៀង ខេត្តស្វាយរៀង នៃព្រះរាជាណាចក្រកម្ពុជាទៅធ្វើទស្សនៈកិច្ចដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកវាងទីក្រុងទាំងពីរទៅតាមពេលវេលាសមស្របណាមួយផងដែរ ៕ ដោយ ៖ វ៉ៃគោ