ឆ្នាំជូត ៖ ការងារ ស្ថិរភាព គួរមានផែនការដោះស្រាយឲ្យអស់នូវបញ្ហាសេសសល់ ។ លុយកាក់ ថ្ងៃនេះមិនល្អសម្រាប់ការវិនិយោគ ជួញដូរ ។ មនោសញ្ចេតនា គួរជូនអំណោយដែលមិននឹកស្មានដល់ចំពោះគូស្នេហ៍ ។
ឆ្នាំឆ្លូវ ៖ ការងារ ល្អណាស់ មានអ្នកជួយជ្រោមជ្រែង ហេតុនេះគ្រប់យ៉ាងប្រព្រឹត្តទៅដូចបំណង ។ លុយកាក់ គួរពេញចិត្តចំពោះស្ថានភាពហិរញ្ញវត្ថុសព្វថ្ងៃ កុំលោភលន់ហួស ។ មនោសញ្ចេតនា ងាយកើតទំនាស់ ឈ្លោះប្រកែកគ្នា ។
ឆ្នាំខាល ៖ ការងារ អំណោយផលល្អ មានអ្នកជួយយកអាសាដោះស្រាយអស់រាល់ឧបសគ្គមុនៗនេះ ។ លុយកាក់ ប្រយ័ត្នក្នុងការខ្ចីបុលប្រាក់ដើម្បីបញ្ចៀសកើតការប្រទាញប្រទង់ ។ មនោសញ្ចេតនា ជាថ្ងៃដីប្រសើរសម្រាប់ការស្វែងរកគូព្រេង ។
ឆ្នាំថោះ ៖ ការងារ រីកចម្រើនគួរជាទីពេញចិត្ត សម្រេចបានលទ្ធផលល្អ ច្រើនក្នុងការងារ ។ លុយកាក់ ល្អប្រសើរ មានបន្ថែមខ្ទង់ចំណូលច្រើន តែត្រូវចេះសន្សំសំចៃ ។ មនោសញ្ចេតនា គួរបំពេញការខ្វះខាតដែលមនុស្សជាទីស្រឡាញ់ត្រូវរងទទួលក្នុងអំឡុងពេលមុននេះ ។
ឆ្នាំរោង ៖ ការងារ គ្រប់យ៉ាងមិនបានដូចគំរោង មិនត្រូវឲ្យរឿងផ្ទាល់ខ្លួនឥទ្ធិពលដល់ទំនាក់ទំនងក្នុងការងារ ។ លុយកាក់ ថ្ងៃនេះមិនសមប្រកបសម្រាប់រាល់សកម្មភាពវិនិយោគ ។ មនោសញ្ចេតនា ធ្លាក់ចុះ កុំឲ្យរឿងពីក្រៅមកប៉ះពាល់ដល់មនោសញ្ចេតនាអ្នក និងគូស្នេហ៍ ។
ឆ្នាំម្សាញ់ ៖ ការងារ មានឱកាសល្អៗច្រើនសម្រាប់ជាឈ្នាន់ឈានឡើងក្នុងការងារ ។ លុយកាក់ ត្រូវសន្សំសំចៃ បញ្ចៀសការខ្ចីបុលប្រាក់អ្នកដទៃ ។ មនោសញ្ចេតនា គួរទិញអំណោយតូចមួយជូនមនុស្សជាទីស្រឡាញ់ ។
ឆ្នាំមមី ៖ ការងារ កកស្ទះច្រើនតម្រូវឲ្យអ្នកប្រញាប់ដោះស្រាយ។ លុយកាក់ គួររៀនសូត្របន្ថែមចំណេះដឹងអំពីការគ្រប់គ្រងហិរញ្ញវត្ថុ ។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សក្នុងសុបិន្ត ។
ឆ្នាំមមែ ៖ ការងារ រលូនល្អ មានការពេញចិត្តកោតសរសើរពីថ្នាក់លើ ។ លុយកាក់ ធូរធារ ។ មនោសញ្ចេតនារីករាយ កក់ក្តៅ ។
ឆ្នាំវក ៖ ការងារ កើតមានបញ្ហាខ្លះៗ ត្រូវប្រញាប់ដោះស្រាយ ។ លុយកាក់ មិនត្រូវអន្តរាគមន៍ចូលជ្រៅក្នុងរឿងលុយកាក់របស់អ្នកដទៃ ។ មនោសញ្ចេតនា ប្រយ័ត្នពាក្យសម្តីកុំឲ្យប៉ះទង្គិចផ្លូវចិត្តគូស្នេហ៍ ។
ឆ្នាំរកា ៖ ការងារ មិនត្រូវធ្វេសប្រហែស ព្រោះមានអ្នកចាំចាប់កំហុសឈ្នានីសអ្នក ។ លុយកាក់ មានឱកាសច្រើនសម្រាប់ការរកចំណូលថែម ។ មនោសញ្ចេតនា ធ្លាក់ចុះគួរលៃពេលវេលាឲ្យបានច្រើនជាងមុនសម្រាប់មនុស្សដែលខ្លួនស្រឡាញ់ ។
ឆ្នាំចរ ៖ ការងារ មិនត្រូវធ្វេសប្រហែស ព្រោះមានអ្នកចាំចាប់កំហុសឈ្នានីសអ្នក ។ លុយកាក់ មានឱកាសច្រើនសម្រាប់ការរកចំណូលថែម ។ មនោសញ្ចេតនា ធ្លាក់ចុះ គួរលៃពេលវេលាឲ្យបានច្រើនជាងមុនសម្រាប់មនុស្សដែលខ្លួនស្រឡាញ់ ។
ឆ្នាំចរ ៖ ការងារ ល្អប្រសើរ ឱកាសល្អៗ ជាច្រើនកំពុងនៅនឹងមុខ ។ លុយកាក់ ចម្រុងចម្រើន ចំណូលកើនសន្ធឹក ។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សដែលខ្លួនពេញចិត្ត ។
ឆ្នាំកុរ ៖ ការងារ មិនល្អ ជួបការលំបាក ឧបសគ្គច្រើន ។ លុយកាក់ មិនត្រូវខ្ជះខ្ជាយក្នុងការទិញរបស់ ។ មនោសញ្ចេតនា ពោរពេញដោយភាពសោមនស្សរីករាយ ៕