Thursday, May 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុខសញ្ញា ជួញដូរ រក្សាទុក និង​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់ ចំនួន ២​លើក ចាប់​មនុស្ស​៥​នាក់

spot_img

​ឧ​ត្ត​រ​មានជ័យ​៖​អធិការដ្ឋាន​នគរបាល ក្រុង​សំរោង បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃអាទិត្យ ទី​៣០ ខែធ្នូ ឆ្នាំ​២០១៨ លោក​វរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាល​ក្រុង បាន​ចាត់​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង សហការ​​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​សំរោង ដឹកនាំ​ដោយ លោក​វរសេនីយ៍ត្រី អ៊ូច ម៉ៅ អធិការរង ទទួល​ការងារ​ប្រឆាំង​គ្រឿង​ញឿ​ន បានធ្វើការ​បង្ក្រាប​ករ​ណី​មុខសញ្ញា ជួញដូរ រក្សាទុក និង​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់ ចំនួន ២​លើក ចាប់​មនុស្ស​៥​នាក់​។​

​បើតាម​អធិការដ្ឋាន​នគរបាល ក្រុង​សំរោង ៖ លើក​ទី​១ នៅវេលា​ម៉ោង ១២៖០០​នាទី បង្ក្រាបបាន​នៅ​ចំណុច​ផ្ទះ​ទុកចោល​គ្មាន​ម្ចាស់​នៅ ស្ថិតក្នុង​ភូមិ​ឈូក សង្កាត់​-​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។ ក្នុង​កិច្ចប្រតិបត្តិការ កម្លាំង​យើង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន ១​នាក់ ឈ្មោះ ឆាំ ស៊ីណា​ង ហៅ ម៉ៅ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត​នៅ ភូមិ​ត្រពាំង​រាំង ឃុំ​អង្គរមាស ស្រុក​ដងទង់ ខេត្តកំពត បច្ចុប្បន្ន​ស្នាក់នៅ ភូមិ​ឈូក សង្កាត់​-​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ (​អ្នក​ចែកចាយ និង​ប្រើប្រាស់​) ។ ដកហូត​បាន​វត្ថុតាង​រួមមាន​៖ ថ្នាំ​ម៉ា​ទឹកកក​ice ចំនួន ១​កញ្ចប់​ធំ មានតម្លៃ ១០០​ដុល្លារ ទូរ​សព្ទ​ដៃ ១ គ្រឿង កាបូប​ប្រាក់​ចំនួន ១ និង​សម្ភារ​បម​ប្រើ​ឲ្យ​ការជក់​មួយចំនួន​។​

+​លើក​ទី​២ នៅវេលា​ម៉ោង ១៤៖៤០​នាទី បន្ទាប់ពី​ការ​សួ​រស​ម្លើ​យ​ជនសង្ស័យ​ឈ្មោះ ឆាំ ស៊ីណា​ង ហៅ ម៉ៅ កម្លាំង​យើង​បាន​បន្ត​ការស្រាវជ្រាវ ឈានដល់​ការ​បង្ក្រាបបាន​នៅ​ចំណុច​ទីស្នាក់ការ​ពន្ធដា​ខេត្ត ស្ថិតក្នុង​ភូមិ​បុរី​រដ្ឋបាល សង្កាត់​-​ក្រុង​សំរោង ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៤​នាក់ មានឈ្មោះ​ដូចខាងក្រោម​៖ ទី​១ ឈ្មោះ តាំង ត្រា ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មុខរបរ ជាងឈើ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែក​តាសេក ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ខេត្តកណ្តាល ទីលំនៅ​បច្ចុប្បន្ន​នៅ ភូមិ​តា​ប៉ែន ឃុំ​ពង្រ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ (​ចែកចាយ និង ប្រើប្រាស់​)​។ ទី​២ ឈ្មោះ ថាប់ សំណាង ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មុខរបរ គ្រូបង្រៀន មាន​ទីលំនៅ​ភូមិ​ឈូក សង្កា​ត​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ (​ប្រើប្រាស់​)​។ ទី​៣ ឈ្មោះ រស់ ផុង ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ សិស្ស មាន​ស្រុកកំណើត នៅ​ភូមិ​ត្រកៀត ឃុំ​មុខ​ប៉ែន ស្រុក​ពួក ខេត្តសៀមរាប ទីលំនៅ​បច្ចុប្បន្ន​នៅ ភូមិ​កំណប់ សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ (​ប្រើប្រាស់​)​។ ទី​៤ ឈ្មោះ អឿ ពិសី ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ ជាងឈើ មាន​ស្រុកកំណើត​នៅ ភូមិ​កោះ​ចាស់ ឃុំ​ព្រៃ​ស្តី ស្រុក​កោះធំ ខេត្តកណ្តាល ទីលំនៅ​បច្ចុប្បន្ន ភូមិ​គោក​ច្រេស សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ (​ប្រើប្រាស់​)​។ ដកហូត​បាន​វត្ថុតាង​រួមមាន​៖ ម៉ា​ទឹក​ក​ice ចំនួន ១​កញ្ចប់​ធំ និង ១​កញ្ចប់​តូច​ ​ម៉ូតូ ម៉ាក​ហុងដា​ទ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ចំនួន ២​គ្រឿង និង​សម្ភារ​សម្រាប់​ជក់​ថ្នាំ​មួយចំនួនទៀត​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ ត្រូវបាន​នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង ដើម្បី​​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី ៕​ ដោយ ​៖ ​រចនា​

spot_img
×