ឆ្នាំជូត ៖ រាសីឡើងខ្ពស់។ អាស្រ័យដោយបានថ្នាក់លើគាំទ្រ អ្នករួមការងារស្រឡាញ់ទុកចិត្ត ហេតុនេះការងាររបស់អ្នករីកចម្រើនគួរជាទីគាប់ចិត្ត។ ជាថ្ងៃដ៏សប្បាយរីករាយដោយសារចំណូលហូរចូលដូចទឹក។ មនោសញ្ចេតនា មនុស្សម្នាក់ៗសុទ្ធតែមានគុណសម្បត្តិ និងចំណូលចិត្តរបស់ខ្លួនដូច្នេះអ្នកកុំអស្មិមានៈអំពីខ្លួនឯង។ ទិសល្អទិសអាគ្នេយ៍ តំណមទិសនិរតី។ ពណ៌គាប់ប្រសើរ លឿង ។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំឆ្លូវ ៖ រាសីឡើងខ្ពស់។ ការងារស្ថិរភាព មានព័ត៌មានល្អៗជាច្រើននឹងមកដល់អ្នក។ យីអ៊ុនកំពុងឡើងអាចសាកល្បងវិនិយោគធំដុំបាន។ មនោសញ្ចេតនា រេដូចចុងស្រល់ ពុំទាន់ប្រាកដជាមួយនរណាម្នាក់។ ទិសល្អទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌គាប់ប្រសើរពណ៌ក្រហម។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំខាល ៖ រាសីឡើងខ្ពស់។ ការងារមានឱកាសបង្ហាញទេពកោសល្យរបស់ខ្លួន។ ថ្ងៃនេះរកស៊ីលក់ដូរអ្វីក៏បានចំណេញច្រើន។ មនោសញ្ចេតនា កាដូដ៏តូចមួយរបស់អ្នកនឹងធ្វើឲ្យដៃគូភ្ញាក់ផ្អើលសប្បាយចិត្តយ៉ាងខ្លាំង។ ទិសល្អទិសខាងជើង តំណមទិសអាគ្នេយ៍។ ពណ៌គាប់ប្រសើរ ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំថោះ ៖ រាសីស្រុតចុះ។ ការងារ សភាពផ្លូវចិត្ត មិននឹងនរ ឥទ្ធិពលច្រើនដល់ការងារ ងាយមានភាពអសកម្ម។ ថ្ងៃនេះត្រូវប្រយ័ត្នក្នុងការធ្វើវិនិយោគ។ មនោសញ្ចេតនា មានរឿងរំខានចិត្តបន្តិច បង្កការឈ្លោះប្រកែកគ្នា។ ទិសល្អទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌គាប់ប្រសើរ ពណ៌ខ្មៅ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំរោង ៖ រាសីល្អមធ្យម។ ការងារប្រព្រឹត្តទៅជាធម្មតា គ្មានអ្វីប្រែប្រួល ត្រូវព្យាយាមបន្ថែមទៀត ទើបសង្ឃឹមបានជោគជ័យ។ ពុំមានឱកាសទាញចំណូលថែមត្រូវរង់ចាំសិន។ មនោសញ្ចេតនា បានជួបមនុស្សដែលខ្លួនប្រាថ្នាត្រូវម្ចាស់ការភ្លាមទើបអាចបន្តពង្រីកទំនាក់ទំនងបាន។ ទិសល្អទិសខាងជើង តំណមទិសខាងកើត។ ពណ៌គាប់ប្រសើរពណ៌ក្រហម , ស្វាយ។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំម្សាញ់ ៖ រាសីល្អមធ្យម។ ការងាររវល់ខ្លាំង ត្រូវចេះរៀបចំពេលវេលាសម្រាកកុំឲ្យឥទ្ធិពលដល់សុខភាព។ ថ្ងៃនេះមានលាភចូល ទោះតិច ឬច្រើនក៏ធ្វើឲ្យអ្នកសប្បាយចិត្តដែរ។ មនោសញ្ចេតនា អាចឈានមួយជំហានវែងក្នុងទំនាក់ទំនងជាមួយគូស្នេហ៍។ ទិសនាំលាភទិសខាងកើត តំណមទិសខាងជើង។ ពណ៌នាំសំណាងពណ៌លឿង។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំមមី ៖ រាសីឡើងខ្ពស់។ ការងារដំណើរការដោយល្អប្រសើរ គ្រប់យ៉ាងសុទ្ធតែអាចសម្រេចតាមផែនការ។ វិនិយោគអំណោយផលល្អ ចំណូលកើនឡើងច្រើន។ មនោសញ្ចេតនា អ្នកនៅលីវមានឱកាសបានជួបមនុស្សក្នុងសុបិន្ត ប៉ុន្តែកុំអង្គុយនៅតែផ្ទះ ត្រូវព្យាយាមចេញក្រៅជួបជុំមិត្តភក្តិ ។ ទិសល្អទិសខាងកើត តំណមទិសខាងជើង។ ពណ៌គាប់ប្រសើរផ្ទៃមេឃ , បៃតង។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំមមែ ៖ រាសីល្អមធ្យម។ ការងារត្រូវចេះមានគំនិតផ្ទាល់ខ្លួន កុំឲ្យអ្នកដទៃបញ្ជា។ វិនិយោគស្ថិរភាព ចំណូលក៏នឹងនរ។ មនោសញ្ចេតនា ពេលនឿយហត់គួរត្រឡប់មកជុំគ្រួសារ គឺជាវិធីបន្ថែមថាមពលឲ្យខ្លាំងក្លាមកវិញ។ ទិសល្អទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌គាប់ប្រសើរពណ៌ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំវក ៖ រាសីស្រុតចុះ។ ចង់សម្រេចជោគជ័យក្នុងការងារត្រូវប្រឹងប្រែងជាងសព្វថ្ងៃនេះទៀត។ ចំណូលមានដូចធម្មតា ពុំកើនឡើងថែមល្អបំផុតចប់ម៉ោងធ្វើការគួរត្រឡប់មកផ្ទះភ្លាម។ មនោសញ្ចេតនា មនុស្សម្នាក់ៗសុទ្ធតែមានទស្សនៈ និងគោលជំហដោយឡែក ការដែលអ្នកសំណូមពរដៃគូត្រូវធ្វើអ្វីតាមខ្លួននឹងធ្វើឲ្យទំនាក់ទំនងបន្ថែមភាពតានតឹង។ ទិសល្អទិសអាគ្នេយ៍ តំណមទិសឦសាន។ ពណ៌គាប់ប្រសើរលឿង។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីឡើងខ្ពស់។ ការងារមានឱកាសល្អបានជួបអតិថិជនធំអាចចុះកិច្ចសន្យារយៈពេលវែង។ រាសីឡើង លុយកាក់ហូរចូលយ៉ាងគាប់ចិត្ត។ មនោសញ្ចេតនា ជាថ្ងៃពោរពេញដោយភាពសោមនស្សរីករាយ និងសុភមង្គល។ ទិសល្អទិស ឦសាន តំណមទិសពាយ័ព្យ។ ពណ៌គាប់ប្រសើរ លឿង។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំចរ ៖ រាសីស្រុតចុះ។ សម្ភាធរៀនសូត្រ និងការងារធ្វើឲ្យអ្នកតានតឹង ត្រូវរកវិធីសម្រួលអារម្មណ៍ តាំងស្មារតីទើបអាចដោះស្រាយការលំបាកបាន។ ថ្ងៃនេះអ្នកនឹងត្រូវចាយខ្ទង់ប្រាក់យ៉ាងច្រើនមួយក្រៅគម្រោង។ មនោសញ្ចេតនា ៖ មានទំនាស់ត្រូវរួមគ្នារកវិធីដោះស្រាយ ប្រសិនមិនដូច្នេះទេ មនោសញ្ចេតនាប្រឈមនឹងការបែកបាក់។ ទិសល្អទិសខាងត្បូង តំណមទិសខាងកើត។ ពណ៌គាប់ប្រសើរពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំកុរ ៖ អាស្រ័យដោយការព្យាយាម ម៉ឺងម៉ាត់ និងម្ចាស់ការក្នុងការងារ ហេតុនេះគ្រប់យ៉ាងសុទ្ធតែទទួលបានលទ្ធផលដូចចិត្ត។ ចំណូលស្ថិរភាព ពុំមានអ្វីគួរឲ្យបារម្ភ។ មនោសញ្ចេតនា រីកចម្រើនល្អប្រសើរ ការយកចិត្តទុកដាក់របស់គូស្នេហ៍ជាថាមពលជួយឲ្យអ្នកឆ្លងផុតរាល់ឧបសគ្គ។ ទិសល្អទិសឦសាន តំណមទិសនិរតី។ ពណ៌គាប់ប្រសើរ ពណ៌ស។ អ្នកយកអាសាឆ្នាំមមែ៕