Friday, January 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេញពី​មន្ទីរឃុំឃាំង លោក អាគី​រ៉ា បើក​សារមន្ទីរ​មីន ឡើងវិញ

​សៀមរាប​ ៖ ​ក្រោយពី​តុលាការ​ខេត្តសៀមរាប​ដោះលែង លោក អាគី​រ៉ា (​អឿន យក្ស​) ពេលនេះ សារមន្ទីរ​មីន​របស់លោក បាន​ដំណើរ​ធម្មតា​វិញ​ហើយ នៅក្នុង​ខែធ្នូ ឆ្នាំ​២០១៨ នេះ ។

​ទន្ទឹមនឹង​ការបិទទ្វា​សារមន្ទី​មីន អស់​រយៈពេល​ជាច្រើន​ខែ ទីបំផុត​លោក អាគី​រ៉ា វីរបុរស​របស់​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ត្រឡប់មក​ដំណើរការ​សារមន្ទីរ​មីន​របស់លោក​ជាថ្មី​ម្ដងទៀត ។ ការបើកទ្វារ​មិនទាន់បាន​ប៉ុន្មាន​ម៉ោង​ផង ក៏មាន​ភ្ញៀវទេសចរ​ជាតិ និង អន្ដរជាតិ​ចូល​ទស្សនា​យ៉ាងច្រើន​កុះករ និង មាន​អ្នក​ជូនពរ​លោក​គ្រប់ទិសទី​ផងដែរ ។​

​តុលាការ​ខេត្តសៀមរាប បាន​ដោះលែង​ស្ថាបនិក​សារមន្ទីរ​មីន​អាគី​រ៉ា និង​បុគ្គលិក​ពីរ​នាក់​ផ្សេងទៀត ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​កាលពី​ថ្មីៗ​នេះ បន្ទាប់ពី​ឃុំខ្លួន​ជិត​មួយខែ​។​
​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តសៀមរាប លោក យិន ស្រាង ប្រាប់ថា តុលាការ​បាន​ដោះលែង​សហការី​បីនាក់​របស់​អង្គការ​ដោះមីន​កម្ពុជា​និង​សារមន្ទីរ​មីន​អាគី​រ៉ា រួមមាន លោក អឿន យក្ស ហៅ​អាគី​រ៉ា លោក អឿន យុន និង លោក ហ៊ា​ញ សុគន្ធា ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ដោយមាន​ការធានា​ពី​មេធាវី​។​

​លោក អាគី​រ៉ា និង​បុគ្គលិក​ពីរ​នាក់​ទៀត ត្រូវបាន​នគរបាល​ខេត្តសៀមរាប ឃាត់ខ្លួន បន្ទាប់ពី​ឆេះ​ឃ្លាំង​គ្រាប់ ក្នុង​បរិវេណ​សារមន្ទីរ​មីន កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៨​។ ក្រោយមក​តុលាការ​ខេត្តសៀមរាប បា​នស​ម្រេ​ឃុំខ្លួន ក្នុង​ពន្ធនាគារ​ដោយ​ចោទ​ពីបទ រក្សាទុក​អាវុធជាតិផ្ទុះ​ដោយ​ខុសច្បាប់​នៅក្នុង​បរិវេណ​សារមន្ទីរ​។​
​អាជ្ញាធរ​ខេត្តសៀមរាប បាន​បិទ​សារមន្ទីរ​មីន​អាគី​រ៉ា​ជា​បណ្តោះអាសន្ន ហើយ​កុមារកំព្រា​២០​នាក់ ដែល​ស្នាក់នៅ​ទីនោះ​ត្រូវ​បាយ​យកទៅ​រស់នៅ​ផ្ទះ​ឯកជន​មួយ ដោយមាន​ការជួយឧបត្ថម្ភ​ពី​ជនបរទេស​ពីរ​នាក់ ប៉ុន្តែ​កំពុង​ប្រឈម​កង្វះ​អារ​ហារ​។​

​កាលនោះ​ភាព​ល្បី​របស់ លោក អាគី​រ៉ា ត្រូវបាន​ស្ថានីយ៍ទូរទស្សន៍​អន្តរជាតិ CNN ធ្វើការ​ជ្រើសរើស និង បញ្ជូន​ឈ្មោះ ក្នុង​បញ្ជី​បេក្ខជន​កំពូល​វីរបុរស ក្នុងចំណោម​បេក្ខជន​ឆ្នើមៗ ១០​រូប​នៅ​ជុំវិញ​ពិភពលោក ដើម្បី​ធ្វើការ​ប្រកួត​ជ័យលាភី​ជើងឯក វីរបុរស​សម្រាប់ ឆ្នាំ​២០១០​។ ប៉ុន្តែ​អ្វីដែល​មហាជន​ខ្មែរ ដែល​ផ្ទុះ​ការ​សោក​ស្រាយ​និង​មិន​នឹកស្មាន​ដល់​នោះ ឆ្នាំ ២០១៨ គឺជា​ឆ្នាំ​គ្រោះ​ស៊យ​បំផុត លើ​ជីវិត​មនុស្សធម៌​ដ៏​ក្លាហាន​របស់​បុរស​ខ្មែរ លោក អាគី​រ៉ា ជាង​២០​ឆ្នាំ​មក​កន្លងមកនេះ ទាំង​បង្កើតបាន​សារៈមន្ទីរ​ម៉ី​ន និង ផ្តល់​ការសង្គ្រោះ​ជីវិត​កុមារកំព្រា​ក៏បាន​ច្រើន​រយ​នាក់ ស្ថាប​នឹក​អង្ក​ការ​នេះ បែរជា​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ដោយ​ចោទ​ពីបទ​រក្សាទុក​អាវុធ​ខុសច្បាប់​ទៅវិញ ក្រោម​គ្រោះ​អ​គី​ភ័យ​ឆេះ​សារមន្ទីរ​មីន​របស់លោក ក្នុងស្រុក បន្ទាយស្រី ខេត្តសៀមរាប ។​

​ការឃាត់ខ្លួន​លោក អាគី​រ៉ា មានមតិ​នៅលើ​បណ្ដាញ​សង្គម Facebook យកទៅ​បកស្រាយ តាម​ការយល់ឃើញ​រប​ស់​ខ្លួន​រៀងៗ​ខ្លួន និង​បានធ្វើការ​វាយប្រហារ មកលើ​សមត្ថកិច្ច​ថា មិនគួរ​ចាប់ខ្លួន​គាត់​នោះទេ ព្រោះ​គាត់​មានគុណ​បំណាច់​ធំ​ណាស់​ចំពោះ​ប្រជាជន​កម្ពុជា ហើយ​គាត់​ក៏​ជា​វរជន​មី​នន​របស់​កម្ពុជា​ទៀត ៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

×