ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីវេលាម៉ោង ១១ និង៣០នាទីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកក្របី បណ្តាលឱ្យអ្នកបើកបរម៉ូតូ ស្លាប់នៅកន្លែងកើតហេតុ។
សមត្ថកិច្ចមូលដ្ឋានបានប្រកាសរកសាច់ញាតិបុរសរងគ្រោះ មិនស្គាល់អត្តសញ្ញាណខាងលើ ដើម្បីឱ្យមកទទួល យកសាកសព យកទៅធ្វើបុណ្យ។
សមត្ថកិច្ចបន្តថា នៅជាប់ខ្លួនសាកសព មិនមានឯកសារអ្វីបញ្ជាក់ពីទីលំនៅទេ ហើយពេលនេះ សពជនរងគ្រោះ បាននាំយកទៅតម្កល់ទុកនៅវត្តសមាធិ៕ ដោយ៖ ដែន សីមា