ភ្នំពេញ ៖លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានលើកឡើងថា៖ បញ្ហាគ្រឿងញៀនគឺជាបញ្ហាសាកល ដែលបានបង្កភាពមហន្តរាយ យ៉ាងធំធេងដល់ប្រជាជន គ្រួសារ សហគមន៍ និង សង្គមជាតិទាំងមូល ។ ដោយឡែកសំរាប់មូលដ្ឋានខណ្ឌច្បារអំពៅ មិនមែនជាមូលដ្ឋាននៃការផលិតគ្រៀងញៀននោះទេ ប៉ុន្តែជាកន្លែងបានទទួលរងនូវឥទ្ធិពលនៃការចរាចរគ្រឿងញៀន ឆ្លងកាត់ដែលបង្កអោយ មានបញ្ហាស្មុគស្មាញជាច្រើនទាក់ទង់ទៅនឹងបញ្ហាសន្តិសុខ សុវត្ថិភាពដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសប្ងូនៗយុវជនមួយចំនួនតូច បានធ្លាក់ខ្លួនញៀន និង លួចលាក់ប្រើប្រាស់គ្រឿងញៀន រហួតឈានទៅប្រើប្រាស់អំពើហឹង្សា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ បាត់បង់កិត្តិយស គ្មានសុភមង្គល និង ក្លាយជាបន្ទុករបស់គ្រួសារ សហគមន៍ និង សង្គមជាតិទាំងមូល។ លោក អភិបាលខណ្ឌ បានលើកឡើងទៀតថា៖ ការជួបជុំគ្នាក្នុងវេទិ ការនេះ ក្នុងគោលបំណងក្រើនរំលឹក និង បញ្ជ្រាបការយល់ដឹងបន្ថែមទៀត ដល់វិស័យឯកជន អំពីបញ្ហាគ្រោះថ្នាក់នៃគ្រឿងញៀន ជាពិសេសដើម្បីរួមគ្នាលើកកំពស់ប្រសិទ្ធិភាព ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ធានាបាននូវការចូលរួមជាលក្ខណៈពហុវិស័យ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រសំខាន់ៗ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង គោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព តាមរយៈការប្រើប្រាស់កម្លាំងសរុប និង វិធានការសរុប ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន ឈានទៅកសាងបាននូវជីវិត សហមន៍ អាជីកម្ម និង ប្រទេសជាតិយើង គ្មានគ្រឿងញៀនយ៉ាងពិប្រាកដ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា៖ បញ្ហាគ្រឿងញៀនមិនមែនតែជាបញ្ហា របស់ស្ថាប័នអនុវត្តច្បាប់ ឬ អាជ្ញាធរមូលដ្ឋាននោះទេ គឺជាបញ្ហារបស់យើងទាំងអស់គ្នា ដែលត្រូវតែរួមគ្នាដោះស្រាយអោយបាន។ លោក ឧត្តមសេនីយ៍ឯក បានបន្តថា៖ វិស័យឯកជន ក៍មានតួនាទី សំខាន់ក្នុងការចូលរួមទប់ស្កាត់ និង បង្ក្រាបគ្រឿងតាមរយៈការរាយការណ៍ជូនសមត្ថកិច្ចប្រសិនបើសង្ស័យ ឬ ឃើញអ្នកប្រើប្រាស់គ្រឿងញៀនក្នុងផ្ទះសំណាក់ ឬ សណ្ឋាគាររបស់ខ្លូន។ សំរាប់វិស័យឯកជនផ្សេងៗទៀត ប្រសិនបើមានបុគ្គលិក ឬ និយោជិតរបស់ខ្លួនណាមួយ បានប្រើប្រាស់គ្រឿងញៀន ឬ មានសារធាតុញៀនក្នុងខ្លួន ត្រូវចេះផ្តល់ប្រឹក្សា និង ណែនាំឱ្យទៅបន្សាបសារធាតុញៀន នៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យបង្អែក ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោក ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានលើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញចូលរួមវេទិការ ជួបជាមួយវិស័យឯកជន នៅខណ្ឌច្បារអំពៅ ដើម្បីអនុវត្តផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី២ ដែលបានធ្វើឡើង នៅសាលាខណ្ឌ នាព្រឹកថ្ងៃទី១១ ខែធ្នូនេះ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បញ្ជាក់ថា៖ នៅក្នុងមូលដ្ឋានណា បើកើតមានករណីចែកចាយ និង ប្រើប្រាស់គ្រឿងញៀនហើយ មូលដ្ឋាននោះ នឹងកើតមានអំពើចោរកម្ម និង ឆក់ប្លន់មិនខានឡើយ។ ក្នុងយុទ្ធនាការលើកទី១ នៃការប្រយុទ្ធប្រឆាំងគ្រឿងញៀន សមត្ថកិច្ច និង អាជ្ញាធរមូលដ្ឋានទូទាំងប្រទេស បង្ត្រាមអ្នកចែកចាយ និង ប្រើប្រាស់គ្រឿងញៀន បានជាច្រើនករណី ដោយរួមទាំងមានការដកហូតសារធាតុញៀន និង ឃាត់ខ្លួនមនុស្ស បញ្ជូនទៅតុលាការ និង បញ្ជូនទៅមជ្ឈមណ្ឌលបន្សាបសារធាតុញៀនជាដើម៕ ដោយ៖កូឡាប