តាមគេហទំព័រ World.co.kr អតីតមេបញ្ជាការកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង NATO នាយឧត្តមសេនីយ៍ចូលនិវត្តន៍ James Stavridis នៅថ្ងៃទី ១១/១២ បាននិយាយថា ៖ ក្រៅពីការវាយសង្គ្រប់ អាមេរិនៅមានគ្រោងការណ៍ ៣ទៀត ប្រសិនបើដំណោះស្រាយការទូតរងបរាជ័យនោះ។

លោក Stavridis ឲ្យដឹងថា គ្រោងការណ៍ទាំង ៣ នោះគឺ ៖ ការឡោមព័ទ្ធផ្លូវសមុទ្រ ការវាយលុកប្រព័ន្ធអ៊ិនធើណេត និងបង្កើនខែលការពារកាំជ្រួច។
លោកក៏បានធ្វើការកត់សម្គាល់ផងដែរថា ថ្វីត្បិតគ្រោងការណ៍ទាំងនេះពិតជាមានប្រសិទ្ធភាពអនុវត្តក្តី តែចាំបាច់ត្រូវមានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឬយ៉ាងតិចក៏ត្រូវមានការព្រមព្រៀងសម្ងាត់ជាមួយចិន។
លោកបកស្រាយបន្ថែមថា គ្រោងការណ៍ឡោមព័ទ្ធផ្លូវសមុទ្រ អាចកាត់បន្ថយការផ្គត់ផ្គង់អាវុធ បច្ចេកវិទ្យាសម្រាប់ប្រទេសនេះ ខណៈពេលការវាយលុកលើប្រព័ន្ធអិនធើណេត អាចរារាំងការអភិវឌ្ឍ នៃកម្មវិធីកាំជ្រួច និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ប៉ុន្តែលោក Stavridis សង្កត់ធ្ងន់ថា ៖ ទោះយ៉ាងណា ក៏វិធានការការទូតនៅដើរតួនាទីគន្លឹះក្នុងដំណាក់កាលបច្ចុប្បន្ន៕ សូយន