Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យប់​ថ្ងៃ​ឆ្លង​ឆ្នាំ​នៅតាម​ដងផ្លូវ​ក្នុង​ខេត្តស្វាយរៀង​មាន​សភាព​ស្ងប់ស្ងាត់​ ប៉ុន្តែ​នៅតាម​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ជួបជុំ​គ្នាច្រើន​តា​ម​បែប​ជា​លក្ខណៈ​គ្រួសារ​

​ខេត្តស្វាយរៀង ​៖ ​នៅ​យប់​ថ្ងៃទី​៣១​ខែ​ឆ្នូ​ឆ្នាំ​២០១៨​នេះ​ដែលជា​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​២០១៩​នោះ​នៅតាម​ទីសាធារណៈ​ក្នុង​ក្រុង​ស្វាយរៀង​ក៏ដូចជា​ក្នុង​ខេត្តស្វាយរៀង​ទាំងមូល​គេ​សង្កេតឃើញថា​មាន​សភាព​ស្ងប់ស្ងាត់​ខុសពី​ថ្ងៃ​ធម្មតា​ដោយ​គេ​សង្កេត​ពុំ​ឃើញ​មានការ​រៀបចំ​បង្កើត​ក​ម្ម​វិធី​ទទួល​អបអរសាទរ​បុណ្យ​ឆ្លង​ចូលឆ្នាំ​សកល រឺ​គេ​ហៅថា​ខោ​ន​ដោ​ន​(count down) ​នោះដែរ​ ។​

​ក៏ប៉ុន្តែ​បើ​យើង​ក្រឡេក​មក​មើល​ការជួប​ជុំគ្នា​នៅតាម​ខ្នង​ផ្ទះ​របស់​ពលរដ្ឋ​នៅតាម​បណ្តា​ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ​វិញ​ ​យើង​ឃើញ​មានការ​រៀបចំ​កម្មវិធី​ជួបជុំ​បងប្អូន​សាច់ញាតិ​ដោយ​ក្តីសប្បាយ​រីករាយ​ដោយ​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​បានធ្វើ​ដំណើរ​កំសាន្ត​ទៅលេង​តាម​រមណីយដ្ឋាន​នានា​ក្រៅ​ខេត្ត​ជា​លក្ខណៈ​គ្រួសារ​ផង​ដែរ​ទាំងនេះ​បាន​សបញ្ជាក់​អោយឃើញថា​ប្រទេសជាតិ​យើង​មាន​សុខសន្តិភាព​ពេញលេញ ​។​

​បើតាម​ប្រសា​ស​ន៏​របស់លោក វុ​ធ ដែលជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ ទាហាន​លើ សង្កាត់ ស្វាយ​តឿ ក្រុង ស្វាយរៀង​ខេត្តស្វាយរៀង​បានអោយដឹងថា​៖​បើទោះបីជា​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​នេះ​មិនមែនជា​ពិធីបុណ្យ​ប្រពៃណី​ខ្មែរ​ក៏ពិត​មែន​​ប៉ុន្តែ​ពលរដ្ឋ​លើ​សកលលោក​គេ​តែងតែ​ប្រារព្ធ​ធ្វើ​កម្មវិធី​សប្បាយៗ​ដោយមាន​ការជួប​ជុំគ្នា​ជា​លក្ខណៈ​គ្រួសារ​ដោយមាន​ការហូបចុក​រាំ​ច្រៀង​កំសាន្ត​លេង​ជួបជុំគ្នា​ផងដែរ ​។​

​លោក​បាន​បន្តទៀតថា​៖​លោក​សប្បាយចិត្ត​ខ្លាំងណាស់​ដោយ​មើលឃើញ​ប្រទេសជាតិ​មាន សុខសន្តិភាព ស្ថេរភាព​នយោបាយ​ល្អ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ននេះ​មានការ​អភិវឌ្ឍ​រីកចម្រើន​តាំងពី​ទីក្រុង​រហូតដល់​ជនបទ​ជាពិសេស​ខេត្តស្វាយរៀង​យើង​មាន ផ្លូវថ្នល់ ស្ពាន សួនច្បារ ច្រាំងទន្លេ​វៃ​៉​៉​គោ ដែល​សមិទ្ធផល​ថ្មីៗ​ទាំងអស់នេះ​បានកើត​មាននៅ​ក្នុង​ខេត្តស្វាយរៀង​។​ក្នុងនោះ​ក៏​សង្កេតឃើញ​មានការ​អភិវឌ្ឍ​រីកចម្រើន​ច្រើន​ផងដែរ​នៅក្នុង​ខេត្តស្វាយរៀង​ដោយ​ការបង្កើតឱ្យមាន រោងចក្រ សហគ្រាស ជាច្រើន​ដែល​ធ្វើអោយ​ពលរដ្ឋ​ក្នុង​ខេត្ត​.​ក្រៅ​ខេត្ត​មានការ​ងារ​ធ្វើ​មិន​ធ្វើ​ចំណាកស្រុក​ទាំង​ប្រថុយប្រថាន​និង​កាត់បន្ថយ​ភាពក្រីក្រ​ក្នុង​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​បាន​មួយ​កំ​រឹត​ទៀតផង​ដែរ​ ៕ ដោយ ៖ ​វ៉ៃ​គោ​

×