Saturday, May 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​ម្នាក់ ត្រូវ​ឃាត់ខ្លួន ករណី​មនុស្សឃាត​ដោយ​ចេតនា លើ​ជន​ជាតិចិន​ដូចគ្នា

spot_img

​ព្រះសីហនុ​៖ ជនជាតិ​ចិន​ម្នាក់ ក្នុងចំណោម​បក្ខពួក​៣​នាក់ ត្រូវ​នគរបាល​ខេត្ត​ព្រះសីហនុ​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​មនុស្សឃាត​ដោយ​ចេតនា នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១៩​និង​៥០​នាទី នៅ​ក្រុមទី​៦ ភូមិ​២ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

​យោងតាម​របាយការណ៍ របស់​មន្ត្រីនគរបាល​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា ករណី​ខាងលើ​បង្កឡើង​ដោយ​ជនសង្ស័យ​ចំនួន​៣​នាក់ ជា​ជន​ជាតិចិន បានធ្វើ​សកម្មភាព​សម្រុក​ចូលក្នុង​រថយន្ត​របស់​ជនរ​ង​គ្រោះជា​ជនជាតិ​ចិន ក្នុងខណៈ​ពេលដែល​ជនរងគ្រោះ​កំពុង​ឡើង​រថយន្ត​ជិះ​ត្រឡប់ទៅផ្ទះ​វិញ​។ ដោយ​ជនសង្ស័យ​ទាំង ៣​នាក់​នោះ មានកូន​កាំបិត​ស្នៀត ១​ដើម និង​កាំភ្លើងខ្លី​១​ដើម ក្នុងពេលដែល​ពួកគេ​កំពុង​វាយ និង​យក​កាំភ្លើង​ភ្ជង់​គម្រាមកំហែង​ជីវិត​របស់​ជនរងគ្រោះ​នៅក្នុង​រថយន្ត ក៏ត្រូវ​កម្មករ​របស់​ជនរងគ្រោះ​ឃើញ ហើយ​មានការ​ឆោ​រ​ឡោ​ឡើង ពេល នោះ​ជនសង្ស័យ​ទាំង ៣​នាក់ បាននាំគ្នា​រត់គេចខ្លួន​អស់​។​

​បន្ទាប់ពី​បានទទួល​ដំណឹង​នេះ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​សង្កាត់​២ បាន​ស្រាវជ្រាវ​រហូត​ចាប់ខ្លួនបាន​ជនសង្ស័យ​១​នាក់​។​

​ជនសង្ស័យ​ឈ្មោះ ZHANG HONG ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​លេ​ខៈ EE៧២៨៥៨០៧ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​មិន​ពិតប្រាកដ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ LIN YONGFEI ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ វិស្វករ ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ​២ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ មាន​រងរបួស​ស្នាម​ជាំ​នៅ​កញ្ចឹងក​។ វត្ថុតាង​ចាប់យក​បាន​៖ កូន​កាំ​ប៉ិត​ស្នៀត​១​ដើម​(​ឧបករណ៍​ប្រព្រឹត្តិ​បទល្មើស​)​។ ចំពោះ​ជនសង្ស័យ ០២​នាក់ ដែល​រត់គេចខ្លួន កម្លាំង​សមត្ថ កិច្ច​ជំនាញ​កំពុង​ស្វែងរក​ចាប់ខ្លួន​។ បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕ ដោយ​៖​ស្រីនាថ​

spot_img
×