ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាល នៃគណអភិបាលខេត្តស្វាយរៀងកាលពីព្រឹកថ្ងៃអង្គារ ១០រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាគមអ្នកជិះកង់ដើម្បីសុខភាព និងការអភិវឌ្ឍ ស្ថិតនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។
អញ្ជើញចូលរួមក្នុងពិធីនេះមាន អស់លោកជាអភិបាលរងខេត្ត លោកស្នងការ ស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកអភិបាលក្រុង/ស្រុក លោក លោកស្រី ប្រធានមន្ទីរអង្គភាពនានា លោក លោកស្រី សមាជិក សមាជិការ សមាគមអ្នកជិះកង់ដើម្បីសុខភាព និងការអភិវឌ្ឍខេត្តស្វាយរៀង សរុបប្រមាណជាង២០០នាក់ ។
មានប្រសាសន៍នូវក្នុងឪកាសនេះ លោកអភិបាលខេត្ត បានធ្វើការកោតសរសើរ និងផ្តាំផ្ញើដល់សមាជិក សមាជិកា សមាគម នឹងអាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួនដូចជា៖
ទី១-សមាគមបានផ្តល់ប្រយោជន៍ជាច្រើនដល់ សមាជិក សមាជិកា ទាំងអស់ដែលបានចូលរួមជាសមាគមក្នុងការធាក់កង់ហាត់ប្រាណជាក្រុមរៀងរាល់ព្រឹកព្រលឹមដើម្បីសុខភាព។
ទី២-ស្របពេលដែលខេត្តស្វាយរៀងរបស់យើងកំពុងទទួលបាននូវអ្នកវិនិយោគជាបន្តបន្ទាប់ និងកំណើនអភិវឌ្ឍន៍កាន់តែទៅមុខ ចំពោះក្រុងស្វាយរៀងអ្នកទទួលបន្ទុកភ្លើងបំភ្លឺផ្លូវសាធារណៈ ។
ដែលពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យដោះស្រាយបញ្ហានេះ ដើម្បីងាយស្រួលបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកជិះកង់ហាត់ប្រាណនៅពេលទាបភ្លឺ ។
ទី៣-ចំពោះការធ្វើច្រាំងទន្លេវ៉ៃគោ រដ្ឋបាលខេត្ត នឹងបន្តធ្វើនាដើមឆ្នាំ២០១៩នេះ ក្នុងនោះខេត្តនឹងរៀបចំជាសួនច្បារ កន្លែងហាត់ប្រាណ ព្រមទាំងបន្ថែមសម្ភារហាត់ប្រាណសម្រាប់បងប្អូនប្រជាពលរដ្ឋ ទូទៅមកចូលរួមលេងកម្សាន្តនឹងហាត់ប្រាណនូវទីនេះផងដែរ ។
ទី៤-ដោយឡែកការចូលជាសមាជិកសមាគមនេះ មិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ព្រោះថាសមាគម មានចែងនូវលក្ខន្តិកៈច្បាស់លាស់ហើយសម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅចូលជាសមាជិកសមាគមបាន ។
ទី៥-សមាគមត្រូវរៀបចំបង្កើតឱ្យមានកម្មវិធីប្រកួតយកពានរង្វាន់នានាជាបន្តបន្ទាប់ទៀត ដូចជាចូលរួមប្រកួតក្នុងកម្មវិធីសង្ក្រាន្តស្វាយរៀងជាដើម ។
លោក ម៉ែន វិបុល បានមានប្រសាសន៍បន្ថែមថា សមាជិក សមាជិកា សមាគម ទាំងអស់ត្រូវបន្ត សកម្មភាពសមាគមឲ្យបានផុលផុស ក្នុងនោះ មន្ទីរអប់រំត្រូវរៀបចំដាក់បញ្ចូលប្រភេទកីឡាធាក់កង់នេះ ក្នុងការប្រកួតកីឡាថ្នាក់ជាតិនាពេលខាងមុខ ដើម្បីយកជ័យលាភីជូនខេត្តស្វាយរៀងរបស់យើង ៕ ដោយ ៖ វ៉ៃគោ