Saturday, May 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​រូប​ស្រស់ ស្គាល់​បុរស​ម្នាក់ តាម​ហ្វេ​សប៊ុក ណាត់គ្នា​ឡើង​ផ្ទះសំណាក់ ត្រូវ​ប្រុស​ស្នេហ៍ ប្លន់​អស់​ជាង​៣០០០​ដុល្លារ​

spot_img

​ភ្នំពេញ ​៖ ​មាន​ករណី​នារី​ស្រស់​ស្អាត​ម្នាក់​ ត្រូវបានបុរស​ដែល​ស្គាល់គ្នា​តាម​រយៈ​ទាក់ទង​ស្នេហា​តាម​ហ្វេ​សប៊ុក ធ្វេី​សកម្មភាព​យក​កាំបិត​ភ្ជង់ក ប្លន់​ជំរិត​យក​ទ្រព្យសម្បត្តិ និង​គ្រឿងអលង្កា ទូរស័ព្ទ សរុប​អស់​ជាង​៣០០០​ដុល្លា​រ នៅ​ផ្ទះសំណាក់​បៃតង កាលពី​វេលា​ម៉ោង​ប្រហែល ៦​ល្ងាច ថ្ងៃទី ១ ខែ​មករា ឆ្នាំ​២០១៩ នៅតាម​បណ្ដោយ​ផ្លូវ​សូ​ឡា ខណ្ឌ​សែន​សុខ​។​

​នារី​រងគ្រោះ​មាន​ឈ្មោះ សា មាន​អាយុ​២៤​ឆ្នាំ ។ នារី​រងគ្រោះ​បាន​អះអាងថា បុរស​ម្នាក់ ដែល​មានឈ្មោះ​ក្នុង​អា​ខោ​ន​ហ្វេ​ស​បុក ឈ្មោះ Tii Fee ដែល​បាន​បបួល​នាង​មក​ផ្ទះសំណាក់ ហើយ​ថា​នឹង​ឲ្យ​លុយ​នាង​៦០​ដុល្លារ ដោយ​គ្រាន់តែ​ចង់​ជួប​មុខ តែ​ជា​អកុសល នាង​ត្រូវបាន​បុរស​ម្នាក់​នោះ​ធ្វេី​សកម្មភាព​យក​កាំបិត​ភ្ជង់ក​ប្លន់ យក​អស់​ទ្រព្យសម្បត្តិ​មួយចំនួន ជាង​៣០០០​ដុល្លារ ដោយ​មាន​ទូរស័ព្ទ IPhone Xs max មួយគ្រឿង ចិញ្ជៀនពេជ្រ​មួយ​វង់ និង​គ្រឿងអលង្កា​មួយចំនួនទៀត​។​

​បើ​សម្ដី​ជនរងគ្រោះ​បានឲ្យដឹង រូបនាង​និង​ជនសង្ស័យ បាន​ទាក់ទង​គ្នា​តាម​ហ្វេ​សប៊ុក ហើយ​ថ្ងៃ​កើតហេតុ​ជនសង្ស័យ​បាន​ណាត់​នាង​មកជួប ដោយសារ​ការ​លួងលោម​ច្រើនដង​តាម​ហ្វេ​សប៊ុក​ច្រើន ទើប​នាង​រងគ្រោះ ក៏​សម្រេច​មកជួប​ជនសង្ស័យ ហើយ​មុន​ដំបូង​គឺ​ណាត់គ្នា​ជួប​ញ៉ាំ​អី​ធម្មតា​ទេ​នៅ​ខាងក្រៅ​។​

​ស្រី​ស្អាត​បន្តទៀតថា ជនសង្ស័យ ខ្លាច​ប៉ា​ម៉ាក់​ឃើញ ព្រោះ​គេ​ជា​សិស្ស ទើប​ដូរ​មក​ដល់​ផ្ទះសំណាក់ ស្រាប់តែ​មក​ភ្លាម​ជនសង្ស័យ​បាន​ចាក់សោ​បិទទ្វារ​បន្ទប់ ប្រើប្រាស់​ពាក្យអសុរស និង​ក្នុង​ដៃ​មានកាំបិត គំរាម​សម្លាប់ តែ​នាង​បាន​អង្វ​រថា​ឲ្យ​យក​អ្វី​យក​ទៅ​ក្នុង​ខ្លួន​នាង មាន​ប្រហែល​ជាង​៣០០០​ដុល្លារ រួម​មាន​ទូរស័ព្ទ​ ​Iphone ខ្សែក ចិញ្ចៀន ខ្សែដៃ និង​លុយ​។​

​ប្រមូលរបស់​មានតម្លៃ​អស់ហើយ ជនសង្ស័យ​បាន​គំរាម​មិន​ឲ្យ​ស្រែក បើ​មិន​អញ្ចឹង​គេ​នឹង​ចាក់​សម្លាប់ ។ ជនសង្ស័យ​គេចខ្លួន​ដោយ​សុវត្ថិភាព ឯ​ជនរងគ្រោះ ព្យាយាម​រក​វីដេអូ Camera សុវត្ថិភាព ត្រង់​បន្ទប់​លេខ​២ ពី​ផ្ទះសំណាក់ តែ​ត្រូវ​ឆ្លើយថា វីដេអូ​ចាប់​អត់​បាន​ទេ​។ សមត្ថកិច្ច​ពាក់ព័ន្ធ ពុំ​ទាន់​ស្វែងរក​ជនសង្ស័យ មក​ផ្ដន្ទាទោស​នៅឡើយ​៕ ដោយ ​៖ ​រចនា​

spot_img
×