ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹង ស្តីពីការតម្លៃលក់រាយប្រេងឥន្ធនៈថ្មី នៅតាមស្ថានីយ ដែលត្រូវអនុវត្តន៍ ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នឹងចុះមក ៣២០០រៀល ក្នុងមួយលីត្រ សម្រាប់សាំងធម្មតា និង៣២០០រៀល ក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត។
សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម មិនមែនជាអ្នកតំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាទេ គឺក្រសួងគ្រាន់តែស្រង់តម្លៃឡើងចុះ ប្រេងតាមទីផ្សារអន្តរជាតិ មកគណនាតាមប្រកាសដូចមានក្នុងឯកសារយោងខាងលើតែប៉ុណ្ណោះ ៕ ដោយ ៖ កូឡាប