Tuesday, January 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​មនុស្ស​ម្នាក់ និង​១៥​នាក់ ​រងរបួស​

​ខេត្ត​ព្រះសីហនុ​ ៖ នគរបាល​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា នៅវេលា​ម៉ោង​ប្រមាណ​ជាង ១២​ថ្ងៃត្រង់ ទី​២ ខែ​មករា ឆ្នាំ​២០១៩​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ បង្ក​ដោយ​រថយន្ត​ដឹក​ខ្សាច់​មួយគ្រឿង បាន​បុក​រះ​ប៉ះ​ទៅលើ​រថយន្ត ម៉ូតូ និង​រ៉ឺម៉ក​ម៉ូតូ​ជា​ច្រើន​គ្រឿង​ទៀត នៅតាម​ផ្លូវ​បេតុង​វត្ត​លើ ស្ថិតក្នុង​សង្កាត់​លេខ​២ ក្រុង​- ខេត្ត​ព្រះសីហនុ​។​

​សេចក្តីរាយការណ៍ របស់​កម្លាំង​នគរបាល ពី​កន្លែងកើតហេតុ​ឲ្យដឹង​ថា មាន​បុរស​ម្នាក់ បាន​ស្លាប់​នៅ​កន្លែង និង​មនុស្ស​ក្មេង ចាស់ ប្រុស ស្រី យ៉ាងតិច​១៦​នាក់ ផ្សេង​ទៀត​រងរបួស​។ ក្នុងនោះ​មាន​ទាំង​ជនជាតិខ្មែរ និង​ជនជាតិ​ចិន​។​

​សមត្ថកិច្ច​បន្តថា ក្រោយពេល​កើតហេតុ​ភ្លាមៗ ក្រុម​សង្គ្រោះ​មាន​ទាំង​សមត្ថកិច្ច និង​រថយន្ត​ពេទ្យ បាន​អន្តរាគមន៍​ជួយសង្គ្រោះ ដឹកជញ្ជូន​អ្នករងរបួស​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះបន្ទាន់​ផងដែរ​។​

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​បាន ឲ្យដឹងថា ចំពោះ​អ្នកបើកបរ​រថយន្ត​បង្កហេតុ បាន​ចុះ​រត់គេច​បាត់ ក្រោយ​កើតហេតុ​ចរាច​រណ៍ បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់ និង​រងរបួស​សរុប​ជិត ២០​នាក់​រួច​មក​។​

សមត្ថកិច្ច​បន្តថា ករណី​គ្រោះថ្នាក់​ចរាច​រណ៍ប​ង្ក ដោយ​រថយន្ត​ដឹក​ខ្សាច់​ខាងលើនេះ គឺ​បាន​បុក​រះ​បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​ច្រើន​នាក់​នេះ តាម​របាយការណ៍ របស់​សមត្ថកិច្ច​បញ្ជាក់ថា គ្រោះថ្នាក់​នេះ កើតឡើង​នៅ​វេលា​ម៉ោងជាង ១២​ថ្ងៃត្រង់ ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០១៩ តាមផ្លូវ​បេតុង ត្រង់ចំណុច ផ្លូវ​ចុះ​វត្ត​លើ​មក​សង្កាត់​លេខ​២ ស្ថិតនៅក្នុង ក្រុម​១៧ ភូមិ​២ សង្កាត់​លេខ​២ ក្រុង​ព្រះ​សីហនុ បង្កដោយ រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង​ម៉ាក NISSAN ពាក់​ស្លាកលេខ ចង្កូត​ស្តាំ​KPS-0576​។ ចំណែក អ្នកបើកបរ រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ សមត្ថកិច្ច​នៅ​មិន​ស្គាល់​អត្តសញ្ញាណ​ទេ ដោយបាន​ចុះ​រត់គេចខ្លួន​បាត់​ស្រមោល​ឈឹង​។​

​សមត្ថកិច្ច​ឲ្យដឹង​បន្ត​ថា រថយន្ត​បង្ក​ខាងលើ បើកបរ​មាន​ទិសដៅ ពីលើ​ចុះក្រោម លុះដល់​ចំណុច​ខាងលើ ស្ថានភាព​ផ្លូវ​ចុះ​ចំណោត​រថយន្ត ក៏​បាន​ដាច់​ហ្វ្រាំង ហើយ​ក៏​ជ្រុល​ទៅបុក​រះ​មធ្យោបាយ​ធ្វើដំណើរ​តាម​ផ្លូវ​នេះ ជា​បន្តបន្ទាប់​។ ក្នុងនោះ​បាន​បុក​ប៉ះ​រថយន្ត ម៉ាក COROLLA ពណ៌ ផ្ទៃមេឃ ពាក់​ស្លាកលេខ​ភ្នំពេញ​2C-8424 ជា​រថយន្ត​ដឹក​ភ្ញៀវ​។ បុក​ប៉ះ ម៉ូតូ​ម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់​ស្លាកលេខ​ព្រះសីហនុ​1D-1703​។ បុក​ប៉ះ​ម៉ូតូ​ម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខ​តាកែវ​1O-2746 និង​បុក​ប៉ះ ម៉ូតូ​ម៉ាក FTR ពណ៌ ខៀវ គ្មាន​ផ្លាកលេខ​។​

​គ្រោះថ្នាក់​នេះ បណ្ដាលឲ្យ​ស្លាប់​មនុស្ស​ប្រុស​ម្នាក់​នៅ​កន្លែងកើតហេតុ និង​មាន​អ្នករងរបួស​ធ្ងន់ ស្រាល​ចំនួន​១៥​នាក់​។ ក្នុងនោះ​មាន​ជនជាតិខ្មែរ​៧​នាក់ (​ស្រី​២​នាក់​ក្មេង​២​នាក់​) និង​បុរស​ជន​ជនជាតិ​ចិន​ចំនួន​៨​នាក់​៕ ដោយ​៖ ដែន សីមា​

×