ខេត្តកំពង់ស្ពឺ ៖ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងព័ត៌មានបឋមថា នៅរសៀលម៉ោង ៣រសៀល ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩នេះ មានគ្រោះថ្នាក់ចរាចរណ៍បុករះបន្តគ្នា រវាងរថយន្តធំ និងរថយន្តតូចជិត ១០គ្រឿង នៅម្តុំជិតលោកយាយម៉ៅពេជ្រនិល តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចនគរបាល ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមានរថយន្តច្រើនគ្រឿងរងការខូចខាត និងមានមនុស្សរងគ្រោះដល់អាយុជីវិត និងរបួសធ្ងន់ស្រាលជាច្រើននាក់ថែមទៀតផង។
ក្រោយហេតុការណ៍នេះ សមត្ថកិច្ និងក្រុមសង្គ្រោះ បានអន្តរាគមន៍ភ្លាមៗ ជួយជនរងគ្រោះ និងសម្រួលចរាចរណ៍ ដែលកកស្ទះខ្លាំងនៅសងខាងចំណុចកើតហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើ៕ ដោយ ៖ ដែន សីមា