Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពីរ​នាក់​ប្តី​ប្រពន្ធ​ស្លាប់​ភ្លាមៗ ដោយសារ​ជិះ​ម៉ូតូ​បុក​គ្នា ជាមួយ​រថយន្ត​កុងតឺន័រ

spot_img

​ភ្នំពេញ ​៖ ប្តី​ប្រពន្ធ​ពីរ​នាក់ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង កំពុង​ជិះ​ម៉ូតូ ត្រូវ​រថយន្ត​កុងតឺន័រ បើក​បុក​ហើយ​កិន នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ជិត​វត្ត​ព្រៃ​ស្ពឺ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ នា​ព្រលប់​ថ្ងៃទី​៣​មករា ឆ្នាំ​២០១៩។

​ជនរងគ្រោះ​ពីរ​នាក់​ប្តី​ប្រពន្ធ មិនទាន់​ស្គាល់​អត្តសញ្ញាណ​ទេ គ្រាន់តែ​ដឹងថា ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា ស្កុប​ពី​ពណ៌​ក្រហម ស្លាក​លេខ​ភ្នំពេញ​1GV-9379 ដែល​ជិះ​ពី​រង្វង់​មូល​ចោមចៅ ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​៣ លុះ​មកដល់​កន្លែងកើតហេតុ ក៏បាន​បុក​ជាមួយ​រថយន្ត​កុង​ទី​ន័​រ ស្លាក​លេខ ភ្នំពេញ 4A 5235 យ៉ាង​ពេញទំហឹង ក្នុងទិសដៅ​បញ្ច្រាស​គ្នា បណ្តាល​ឲ្យ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​តែម្តង​។ វត្ថុតាង​ទាំងពីរ​គ្រឿង ត្រូវបាន​ខាង​នគរបាល​ចរាចរណ៍ ចុះមក​វាស់វែង និង​ស្ទួ​ច​យកទៅ​រក្សាទុក ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×