បោះជំហានចូលឧទ្យានចម្លែកនេះ សុភាពនារីប្រាកដជាចៀសពុំរួចពីការអៀនខ្មាស ព្រោះអ្វីៗគឺសុទ្ធសឹងជាប្រដាប់ភេទរបស់…បុរស។
មានមនុស្សតិចណាស់ដែលពុំបានដឹងពីរឿងឧទ្យាននេះ ត្រូវបានសាងសង់ ដោយយកលំនាំរឿងតាមការស្លាប់ដ៏អាណោចអាធ័មរបស់ស្ត្រីម្នាក់លង់ទឹកស្លាប់នៅទីនោះ។ រឿងបុរាណ
និទានតៗគ្នាថា ៖ ស្ត្រីម្នាក់អង្គុយលើឆ្នេរសមុទ្រ លើផ្ទាំងថ្មមួយចោលភ្នែកទៅកាន់លំហសមុទ្រល្វឹងល្វើយ រង់ចាំសង្សារវិលត្រឡប់មកវិញ។ ថ្ងៃមួយព្យុះយ៉ាងធំបានបោកបក់
លើផ្ទាំងសិលា ធ្វើឲ្យនាងធ្លាក់ចុះទឹក។ ជួនពេលគ្នានោះ សង្សាររបស់នាងបានមកដល់ តែពុំអាចសង្គ្រោះនាងបាន ព្រោះព្យុះខ្យល់ខ្លាំងពេក។
…ពីថ្ងៃនាងលាចាកលោកទៅ ត្រីនៅតំបន់នោះងាប់ពាយ សមុទ្រក៏គោក។ បាតុភូតធម្មជាតិចម្លែកៗជារឿងនាំឲ្យប្រជានេសាទព្រួយបារម្ភ។ ពួកគេពិតជាក្លាយពាក្យបណ្តាសារ។
ថ្ងៃមួយនោះ បុរសចម្លែកម្នាក់បានបង្ហាញវត្តមានលើសមុទ្រ ហើយក៏ជាពេលដែលហ្វូងត្រីវិលត្រឡប់មកវិញ។ របរនេសាទប្រព្រឹត្តទៅធម្មតាដូចពេលមុន។
តាំងពីពេលនោះមក ប្រជាជនក្នុងភូមិក៏ស្ថាបនានូវរូបបដិមាករមានចម្លាក់រូប “លិង្គ” ព្រោះជឿថា នេះជាវិធីលួងលោមព្រលឹងរបស់នារី អាយុខ្លីរូបនេះ៕ អាទិត្យ