Monday, May 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ៖ អព្យាក្រឹតភាព និង​ការទទួលខុសត្រូវ​របស់​កងទ័ព ការចងចាំ និង​ដឹងគុណ​កងទ័ព​ជាតិ​

spot_img

​ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​សម្ពោធ និង​បើក​ការដ្ឋាន​សាងសង់​សាលា​ហ្វឹកហ្វឺន​ចារកម្ម ហើយ​សម្តេច​នាយករដ្ឋមន្ត្រី បាន​លើកឡើង​ថា កងទ័ព​មិនមែនជា​ចៅហ្វាយ​របស់​ប្រជាពលរដ្ឋ​ទេ ប៉ុន្តែ​កងទ័ព​ជា​ខ្ញុំបម្រើ​ដ៏​ស្មោះត្រង់​របស់​ប្រជាពលរដ្ឋ​។ កងទ័ព​ត្រូវ​នៅ​អព្យាក្រឹត​ចំពោះមុខ​គណបក្សនយោបាយ​ទាំងអស់​។ កងទ័ព​គឺ​មិន​អាច​អព្យាក្រឹត​រវាង រដ្ឋ និង​បក្ស​នយោបាយ​ឡើយ ហើយ​បក្សនយោបាយ​ក៏​គ្មាន​សិទ្ឋិ​បញ្ជា​កងទ័ព​ទេ​។​

​នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ និង​បើក​ការដ្ឋាន​សាងសង់​សាលា​ហ្វឹកហ្វឺន​ចារកម្ម ដែល​ស្ថិតនៅ​ខណ្ឌ​ព្រែក​
​ព្នៅ រាជធានី​ភ្នំពេញ​។ សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែងថា កងទ័ព​ជាតិ​គឺ​បង្កើតឡើង​ដើម្បី​ការពារ​រដ្ឋ គឺមាន​តែ​រដ្ឋ​ទេ​ទើប​មាន​សិទ្ឋិ​បញ្ជា​ទ័ព​បាន​។ កងទ័ព​ជាតិ​ត្រូវមាន​វិន័យ និង​សេចក្តីថ្លៃថ្នូរ ហើយ​ក៏​មិនមែន​ជា​កងទ័ព​ផ្តាច់កា​រដែរ​។ យើង​បាន​ឃើញ​ច្បាស់​ណាស់​ថា កងទ័ព​ដ៏​សាហាវឃោរឃៅ​របស់​ខ្មែរក្រហម​ជាង ៨​ម៉ឺន​នាក់ (១៧ មេសា ១៩៧៥- ៦ មករា ១៩៧៩) ដែល​គ្មាន​ការគាំទ្រ​ពី​ប្រជាជន គឺ​ត្រូវ​បាន​រលាយ​ទាំងស្រុង​នៅ​ថ្ងៃទី ៧ មករា ១៩៧៩​។ សំខាន់​ណាស់ គឺ​កងទ័ព​គឺ​ត្រូវ​ក្តាប់​អោយ​ជាប់​នូវ​ខឿន​ការពារជាតិ​របស់​ប្រជាពលរដ្ឋ ហើយ​ខិតខំ​បម្រើ​ប្រទេសជាតិ និង​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​អោយបាន​ល្អ​។

​សម្តេជ​តេជោ លើកឡើងថា យើង​ចង​ចាំ​បាន​ថា កាលពី ៣៩​ឆ្នាំមុន គឺ​កងទ័ព​យើង​កំពុង​បោះជំហាន​យ៉ាង​អង់អាច​ក្លាហាន​ឈាន​ឆ្ពោះ​មក​រំដោះ​ទីក្រុង​ភ្នំពេញ និង​ប្រទេសជាតិ​ទាំងមូល​។ ខ្ញុំ​សូម​អរគុណ​បងប្អូន​កងទ័ព​យើង​ជា​ច្រើន​ដែល​បាន​ចូល​បម្រើ​ប្រទេសជាតិ​ជាង​៤០​ឆ្នាំ​មកហើយ ហើយ​កំពុង​រស់រានមានជីវិត​មកទល់ពេលនេះ​។​

​សព្វថ្ងៃនេះ កងទ័ព​ជាតិ​យើង​កំពុង​រីកលូតលាស់​ធំធាត់​ទាំង​កាយសម្បទារ និង​សមត្ថភាព​។ ជា​ប្រវត្តិសាស្ត្រ គឺ​កងទ័ព​ជាតិ​យើង​បានចាប់កំណើត​មកពី “​កងកម្លាំងប្រដាប់អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​” ដែល​បាន​បង្កើតឡើង​នៅ​ថ្ងៃ ២​ធ្នូ ឆ្នាំ ១៩៧៨ ។ កងទ័ព​ជាតិ​បាន​ចូល​រួមវិភាគទាន​យ៉ាង​ធំធេង​ក្នុង​ការអភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច​ជាតិ​ដែល​បាន​ធ្វើអោយ​ប្រទេសជាតិ​រីកចម្រើន​មក​ទល់​សព្វថ្ងៃ​។ ខ្ញុំ​សូម​អរគុណ និង​ជូនពរ បងប្អូន​កូនក្មួយ​កងទ័ព​ជាតិ​ទូទាំងប្រទេស ដែល​កំពុ​បម្រើការ​នៅក្នុ​ង​ប្រទេស និង​ការពារ​ទឹក​ដី​នៅ​តាម​ព្រំដែន និង​ចូលរួម​បេសកកម្ម​ថែរក្សា​សន្តិភាព​នៅ​តាម​បណ្តា​ប្រទេស​នានា​ជាមួយ​អង្គការ​សហប្រជាជាតិ សូម​ជួប​តែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់ៗ​គ្នា​។​

​ប្រសាសន៍​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ នាយ​ឧត្ដមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាក់​ថា “​កងទ័ព គឺជា “​ខឿន​ការពារជាតិ​របស់​ប្រជាពលរដ្ឋ​”​។ កងទ័ព​ជាតិ​កម្ពុជា គឺ​ត្រូវតែ​មាន​សមត្ថភាព មាន​វិន័យ​ថ្លៃថ្នូរ និង​មាន​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ទប់ស្កាត់​នូវ​សង្គ្រាម និង​ទប់ស្កាត់​នូវ​បដិវត្តន៍​ពណ៌​គ្រប់​ប្រភេទ​អោយបាន​។ កងទ័ព គឺជា​ចំណុច​ស្នូល​ដ៏​សំខាន់​របស់​ជាតិ​។ កងទ័ព​ជាតិ​ត្រូវ​ចង​ចាំ​ថា “​កងទ័ព​ជា​កូនចៅ​របស់​ប្រជាពលរដ្ឋ ហើយ​ត្រូវ​ធ្វើការ​អោយ​ស្រប​ទៅតាម​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​”​។​
​ថ្ងៃនេះ ខ្ញុំ​សូម​ប្រកាស​បញ្ជាក់​សារជាថ្មី​ថា ចំពោះ​អ្នក​ទាំងឡាយ​ណា​ដែល​កំពុង​បញ្ជា​បដិវត្តន៍​ពណ៌ ឬ​បន្ត​រៀបចំ​គម្រោង​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា ទាំង​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ឬ​កំពុង​បញ្ជា​ពី​ក្រៅប្រទេស គឺ​ត្រូវតែ​បញ្ឈប់​សកម្មភាព​នេះ​ជាដាច់ខាត និង​ជា​បន្ទាន់​”៕ ដោយ​៖​កូឡាប​

spot_img
×