Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​មាន​រថយន្ត​ទំនើប​កុំ “​ប៉ូ​លា​” រលោង​ពេក ហើយ​គប្បី​រក​អ្នកបើកបរ “​ប្រចាំការ​” ពុំនោះសោត យំ​លែងចេញ​ដូច​បុរស​ម្នាក់​នេះ​

spot_img

​ថ្មីៗ​នេះ បុរស​ម្នាក់ បាន​បង្ហោះ​រូបភាព​រថយន្ត​ទំនើប​របស់​ខ្លួន ដែល​ពោរពេញ​ដោយ​ស្នាម​ក្រ​ញ៉ៅ កំពិត​… ឡើង​បណ្តាញ​សង្គម Facebook ។ ក្រោយ​ស្រាវជ្រាវ​រក​ប្រភព​ទើប​ដឹងថា ព្រោះតែ​តួ​រថយន្ត​របស់​គាត់​ត្រូវបាន​លាង​សម្អាត​ប៉ូ​លា​ឡើង​រលើបរលោង “​ឆ្លុះ​មុខ​” បាន ជា​ហេតុ​ធ្វើឲ្យ​សុន​ក​មួយ​ក្បាល ចៃដន្យ​ដើរកាត់​ហើយ​ងាក​សម្លឹង​មើល​ឃើញ មាន “​ឆ្កែ​” ១​ក្បាល​ទៀត កំពុង​សម្លស់​សម្លឹងខ្លួន ធ្វើ​តម្រាប់​តាម​ទៀត បង​សុនក​ទ្រាំ​លែង​បាន​ក៏​ស្ទុះ​ទៅ​ប្រដៅ​វាឲ្យ​ដឹង​ដៃម្តង​។​

​ពិតណាស់​! ឆាកប្រយុទ្ធ​នេះ​ពុំ​មាន​អ្នកឈ្នះ​ទេ រីឯ​បង​សុនក​ចិត្ត​ខ្លាំង ក្រោយពី “​វាយប្រហារ​” សត្រូវ​មួយ​ចម្អែត​ឃើញ​វា​នៅ​ដដែល​…​ហល់​ពេក​ក៏​ចាកចេញ​ទៅ​។​

​វា​ពិត​ជា​បទពិសោធន៍ ពុំ​អាច​មើលរំលង​មែន​ទេ ប្រិយមិត្ត​ដែល​មាន​រថយន្ត​ទំនើបៗ រួច​និយម​បើកបរ​ខ្លួនឯង​?​

spot_img
×