Saturday, November 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច នឹង​បញ្ជូន​អវកាស​និក ទៅ​ស្រាវជ្រាវ​លើ​ឋាន​ព្រះ​ច័ន្ទ​សារជាថ្មី​

ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បានដាក់​បញ្ជា​ឲ្យ​អង្គការ​ណា​សា (NASA) កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ ឲ្យ​បញ្ជូន​ជនជាតិ​អា​មេ​រិច​ទៅ​កាន់​ឋាន​ព្រះ​ច័ន្ទ​លើក​ដំបូង​ជា​ថ្មី បន្ទាប់​ពី​មិន​មាន​វត្តមាន​របស់​អ​វ​កា​និក​អា​មេ​រិច​នៅ​ឋាន​ព្រះ​ច័ន្ទ​អស់​ជាច្រើន​ទសវត្ស​ន៏​មកហើយ​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារព៌តមាន Channel News Asia នៅ​ថ្ងៃ​អង្គារ ទី ១២​នេះ​។​

​ពេល​ចុង​ក្រោយបង្អស់​ដែល​អវកាស​និក​អា​មេ​រិច​បាន​ធ្វើដំណើរ​ឡើង​ឋាន​ព្រះ​ច័ន្ទ​គឺ​ក្នុងកំឡុងពេល​បេសកម្ម​អា​ប៉ូ​ឡូ ក្នុង​ចន្លោះ​ឆ្នាំ ១៩៦០ និង ១៩៧០​។ កាលពី​ថ្ងៃ​ទី ២០ ខែកក្កដា ឆ្នាំ ១៩៦៩ អវកាស​និក​អា​មេ​រិច​ឈ្មោះ Neil Armstrong បាន​ក្លាយ​ជា​បុរស​ម្នាក់​ដំបូង​គេ​បង្អស់​ដែល​បាន ធ្វើដំណើរ​ឡើង​ទៅ​ឋាន​ព្រះ​ច័ន្ទ​។​

​លោក ត្រាំ​ថ្លែង​នៅ​សេត​វិមាន ដូច្នេះ​ថា “​ពេលនេះ ពួក​យើង​មិន​ត្រឹមតែ​ដោត​ទង​ជាតិ និង​ទុក​ដានជើង​របស់​ពួក​យើង​ទេ ពួក​យើង​ក៏​នឹង​បង្កើត​មូលដ្ឋាន​សំរាប់​បេសកម្ម​ចុង​ក្រោយ​ដើម្បី ធ្វើដំណើរ​ទៅកាន់​ភព​អង្គារ​ផងដែរ (Mars) ហើយ​ប្រហែលជា​ថ្ងៃក្រោយ​ទៅកាន់​ពិភព លោក​ផ្សេងៗ​ទៀត​”​។​

​លោក ត្រាំ​ប្តេជ្ញា​ថា ការ​ដាក់​បញ្ជា​ថ្មី​របស់​លោក​លើ​អង្គការ​ណា​សា នឹង​ផ្តោត​សារជាថ្មី​ម្តងទៀត​លើ​កម្មវិធី​លំហរ​អាកាស ស្តី​ពី​ការស្រាវជ្រាវ និង​រុករក​របស់​មនុស្ស និង​ដើម្បី​បញ្ជាក់​ពី​ជំ​ហ៊ាន​ដ៏​មាន​សារៈសំខាន់​ក្នុង​ការ​ត្រឡប់​ទៅ​ឋាន​ព្រះ​ច័ន្ទ​វិញ​របស់​អវកាស​និក​អា​មេ​រិច​ជា​លើកដំបូង ចាប់តាំងពី​ឆ្នាំ ១៩៧២​មក​។​

​គោលដៅ​នៃ​បេសកម្ម​ថ្មី​លើ​ឋាន​ព្រះ​ច័ន្ទ​នឹង​រួមមាន ការរុករក​រយៈពេល​វែង និង​ការប្រើប្រាស់​ផ្ទៃ​ខាង​ក្រៅ​របស់​ព្រះ​ច័ន្ទ​។​

​ត្រាំ​និយាយថា “​ពួក​យើង​មានក្តី​សុបិន្ត​ធំ​ណាស់​”៕ សុភ័ក្ត្រ​

 

×