គូស្នេហ៍វ័យចំណាស់ ២រូបនេះ ពិតជាពិសេសខណៈពេលកូនចៅជំរុញឲ្យធ្វើខួបអាពាហ៍ពិពាហ៍៥០ឆ្នាំ ពួកគាត់បែរជាសំណូមពរបកត្រឡប់វិញថា ទេ! យើងមិនធ្វើខួបទេ គឺរៀបការ…ម្តងទៀត! ។

បើនៅអឺរ៉ុបប្រហែលជាមិនចម្លែកទេ តែនេះគឺនៅម៉ាឡេស៊ី ។
អាពាហ៍ពិពាហ៍ចម្លែកនេះប្រព្រឹត្តទៅកាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៨ កន្លងមក ។ កូនកម្លោះគឺលោកតា Siong ហើយកូនក្រមុំគឺអ្នកស្រី Kim សុទ្ធសឹងជាកូនកាត់ចិន ហេតុនេះពួកគេរៀបការសារជាថ្មីតាមបែបប្រពៃណីចិន ដោយមានការដង្ហែរកូនក្រមុំ…ដូចពី ៥០ឆ្នាំមុន ។

អ្នកកំដរកូនកម្លោះ និងកូនក្រមុំគឺជាកូន…ចៅពួកគេតែម្តង ។

អនុលោមតាមប្រពៃណីជំនាន់ដើម គឺកូនកម្លោះត្រូវធ្វើកិច្ចការមួយចំនួនទើបអាចនាំកូនក្រមុំទៅបាន ។

លាបក្រែមឲ្យអ្នកកំដរកូនកម្លោះ ។

បន្ទុះប៉េងប៉ោង ។

និយាយថា “បងស្រឡាញ់អូន” ដោយប្រើភាសាច្រើន ។
ក្រោយពេលបំពេញ “កិច្ច” រួចរាល់ទើបអាចថើប…កូនក្រមុំ ។ អ្នកទាំង២ក៏ឆ្លៀតផលិត Album មួយទុកជាអនុស្សាវរីយ៍ និងជាការដាស់តឿនឲ្យកូនចៅចេះស្រឡាញ់បីបាច់គ្នា ៕
ខាងក្រោមជារូបភាពមួយចំនួន ៖


ចន្ទ្រា

