ខេត្តព្រះសីហនុ ៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ មានប្រសាសន៍ថា កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ បានចុះស្រាវជ្រាវបង្ក្រាបករណីបទល្មើសជួញដូរគ្រឿងញៀនខុសច្បាប់ចំនួន៤ករណី ដោយឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់។ ក្នុងនោះមានជនជាតិចិនចំនួន ៧នាក់ និងជនជាតិម៉ាឡេស៊ីម្នាក់។
តាមរបាយការណ៍ របស់ស្នងការនគរបាលខេត្តព្រះសីហនុ បានបង្ហាញថា ជនសង្ស័យបទល្មើសគ្រឿងញៀនទាំង ៤ករណីខាងលើមានឈ្មោះ ៖
១- ឈ្មោះ HUANG YISHUI ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន មុខរបរ អនឡាញ
២- ឈ្មោះ YANG TAO ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរ អនឡាញ
វត្ថុតាងដកហូតបានរួមមាន៖
– ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០២កញ្ចប់
– បារីកញ្ឆាចំនួន២៩ដើម
– ម្សៅកញ្ចប់សង្ស័យជាសារធាតុញៀនចំនួន ៥កញ្ចប់
– ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង
៣- ឈ្មោះ HUANG LONG JIE ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិចិន មុខរបរ អនឡាញ
៤- ឈ្មោះ YANG XUAN HUAN ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិចិន មុខរបរ អនឡាញ
សមត្ថកិច្ចចាប់បានវត្ថុតាងរួមមាន៖
– ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនចំនួន៨៥កញ្ចប់(ក្នុងនោះមាន ០២កញ្ចប់ធំ)
– ថ្នាំញៀនគ្រាប់ MDMA ចំនួន៣២គ្រាប់
– ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង
– ទូរស័ព្ទចំនួន០៣ គ្រឿង និងសម្ភារៈសម្រាប់វេចខ្ចប់មួយចំនួនទៀត
៥ -ឈ្មោះ CHU CHIN LIANG ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបធ្វើការនៅខារ៉ាអូខេ ស៊ីអេច
សមត្ថកិច្ចដកហូតវត្ថុតាងមាន៖
– ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនចំនួន១០កញ្ចប់
– ម្សៅកញ្ចប់ សង្ស័យជាសារធាតុញៀនចំនួន០៧កញ្ចប់
– ថ្នាំញៀនគ្រាប់ MDMAចំនួន០៣គ្រាប់
– ទូរស័ព្ទចំនួន០១គ្រឿង
៦- ឈ្មោះ DU TONG GANG ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ
សមត្ថកិច្ចដកហូតវត្ថុតាងមាន៖
– ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនចំនួន០៤កញ្ចប់- ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង
– ទូរស័ព្ទចំនួន០១គ្រឿង
៧- ឈ្មោះ REN JIN XIN ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ចិន មុខរបរ អនឡាញ
៨- ឈ្មោះ DAI YONG ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ម៉ាឡេស៊ី មុខរបរ អនឡាញ
សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖
– ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនចំនួន២៨កញ្ចប់។
– ថ្នាំញៀនប្រភេទ(WY) ចំនួន២៨គ្រាប់ និងជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២គ្រឿង
– សម្ភារៈសម្រាប់វេចខ្ចប់មួយចំនួនទៀត
បច្ចុបន្នជនសង្ស័យទាំង៨នាក់ខាងលើនេះ ត្រូវកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសាកសួរ និងឈានបញ្ជូនសំណុំរឿងជនសង្ស័យនេះ ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ខាងលើនេះ ត្រូវកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នាំយកទៅសាកសួរ និងឈានទៅបញ្ជូនជនសង្ស័យលើសំណុំរឿងគ្រឿងញៀននេះ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនត្រង់មាត្រា៤៥ ចែងថា ជនណាដែលប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនតាមគ្រប់រូបភាព ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែទៅ ៦ខែ និងពិន័យជាប្រាក់ពី ១សែនរៀលដល់ ១លានរៀល។ ក្នុងករណីមិនរាងចាល ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែដល់ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀលទៅ ២លានរៀល។
ដោយឡែក ចំពោះការរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជនល្មើសនឹងត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំទៅ ៥ឆ្នាំ និងអាចត្រូវពិន័យជាប្រាក់ពី ៤លានរៀលទៅ ១០លានរៀល។
បើសិនជាបទល្មើសមានលក្ខណៈធ្ងន់ធ្ងរ អ្នកប្រព្រឹត្តិ អាចនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំដល់ ២០ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀលដល់ ៤០លានរៀល អាស្រ័យទៅតាមស្ថានទម្ងន់ទោស៕ ដោយ៖ ដែន សីមា