Monday, January 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​២​នាក់​និង​របួសធ្ងន់​៤​នាក់​ក្នុង ករណី​គ្រោះ​រថយន្តបុក​រថយន្ត នៅ​ក្រុង​បាវិត​

​ខេត្តស្វាយរៀង ៖ ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​បណ្តាលឱ្យ​​មនុស្ស​២​នាក់​បាន​ស្លាប់​នៅ​ហ្នឹង​កន្លែងកើតហេតុ​និង​មនុស្ស​៤​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​នៅ​ថ្ងៃអាទិត្យ ១​កើត ខែបុស្ស ឆ្នាំច សំរិទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៣​និង​២៥​នាទី​ទៀបភ្លឺ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៥៩-១៦០ ស្ថិតក្នុង​ភូមិ​តា​បឹ​ប សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​បានឱ្យដឹងៈ​ថា​មុនពេល​កើតហេតុ​មាន​រថយន្ត​១​គ្រឿង​ម៉ាក​លុច​ស៊ី​ស RX330 ពណ៌​ទឹកមាស គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ សៀង បូរ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​តារាង​បាល់ សង្កាត់​គយ​ត្របែក ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​បាន​បើករថយន្ត​ខាងលើ​ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​បុក​ប៉ះ​និង​ធុងសាំង​គំនរ​ដី ដែល​ការដ្ឋាន​កំពុង​សាងសង់​ស្ពាន​រួច​ក៏​ជ្រុល​ចង្កូត​ទៅបុក​ប៉ះ​និង​រថយន្ត​០១​គ្រឿង​ទៀត​ដែល​ធ្វើដំណើរ​ពី​កើ​តទៅ​លិច ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​3B-2272 បើកបរ​ដោយ​ឈ្មោះ ស៊ីណា ផានិត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើកបរ​រថ​យន្ត រស់នៅ​ភូមិ​តា​ព្រហ្ម សង្កាត់​ព្រែក​ឯង ក្រុង​ច្បារអំពៅ រាជធានី​ភ្នំពេញ (​ស្លាប់​នៅ​កន្លែងកើតហេតុ​)​ពី​កើ​តទៅ​លិច​។​

​ប្រភព​ខាងលើ​បានឱ្យដឹង​ទៀតថាៈ​អ្នករងរបួស​ធ្ងន់​ទាំង​៤​នាក់់ រួមមាន​ទី​១-​ឈ្មោះ​អ៊ំ សាវាក់ (​ហៅ​សៅ​) ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​សង្កាត់​ជាមួយគ្នា (​ស្លាប់​នៅ​កន្លែងកើតហេតុ​) ទី​២-​ឈ្មោះ​ប៉ាង បូ​រិ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភ​មិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (​រងរបួស​ធ្ងន់​)​និង​០២​នាក់​ទៀត​មិនទាន់​ស្គាល់​អត្តសញ្ញាណ​(​រងរបួស​ធ្ងន់​) ។​

​បច្ចុប្បន្ន​សាកសព​ទាំង​០២​នាក់​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​ខ្មែរ និង​អ្នករងរបួស​បាល​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ពន្លឺ​បូព៌ា និង​ពេទ្យ​ខេត្តស្វាយរៀង​។ មូលហេតុៈ​អ្នកបើកបរ​រថយន្ត​លុច​ស៊ី​ស RX330 ប្រើប្រាស់​ល្បឿន​លឿន​។ ចំពោះ​មធ្យោបាយ​ទាំង​០២​គ្រឿង ខូចខាត​ធ្ងន់​ទាំង​០២​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​យក មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕ ដោយ ៖ ​វ៉ៃ​គោ​

  

×