ព្រះសីហនុ ៖ មានគ្រោះថ្នាក់ចរាចរមួយករណីទៀតហើយនៅផ្លូវជាតិលេខ៤ រវាងរថយន្តកុងតឺនរ័និងរថយន្តដឹកថ្មគ្រួសនៅម្តុំចំការដូងប្រេង។
សមត្ថកិច្ចមូលដ្ឋានអោយដឹងថា មានគ្រោះថ្នាក់ចរាចរមួយករណីទៀត នៅផ្លូវជាតិលេខ៤ រវាងរថយន្តកុងតឺនរ័និងរថយន្តដឹកថ្មគ្រួសនៅម្តុំចំការដូងប្រ គ្រោះថ្នាក់នេះកើតឡើងនៅចន្លោះគីឡូម៉ែត្រ ១៦០~១៦១ ស្ថិតនៅភូមិ តានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងរថយន្តកុងតឺនរ័១គ្រឿងម៉ាក HINO ពាក់ស្លាកលេខ ភ្នំពេញ 3A – 2005 បើកបរដោយឈ្មោះ ពៅ ភារុន ភេទប្រុស អាយុ(មិនច្បាស់) បើកបរក្នុងទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ បុកប៉ះនឹងរថយន្ត ១ គ្រឿងម៉ាក NISSAN ពាក់ស្លាកលេខចង្កូតស្ដាំ KPS 0251 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ មានទិសដៅផ្ទុយគ្នា បណ្ដាលឲ្យឈ្មោះ ពៅ ភារុន អ្នកបើកបររថយន្តHINO រងរបួសធ្ងន់។
ក្រោយកើតហេតុ ជនរងគ្រោះបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យឯកជន វាលរេញ រីឯវត្ថុតាងរថយន្តទាំង២ យកមករក្សារទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ ដោយឡែកអ្នកបើកបរ រថយន្ត NISSAN បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ៕ ដោយ ៖ ស្រីនាថ