Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-​ស្រី ២​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ជាង ១​គី​ឡូ​ក្រាម​

spot_img

បន្ទាយមានជ័យ ​៖ ករណី​អាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-​ស្រី ២​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ជាង ១​គី​ឡូត៍​ក្រាម ត្រូវ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ។​

​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​៨​មករា​នេះ បានឲ្យដឹងថា​​ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៥ រសៀល កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាការរង ទទួល​ការងារ​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បាន​ចុះ​ប្រតិបត្តិ​បង្ក្រាប​ករណី ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ២​នាក់ នៅ​ចំណុច​ខាងជើង​ស្រះ​ស្ទួចត្រី ស្ថិតក្នុង​ភូមិ​សាម​គី្គ​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។​

​លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង បានឲ្យដឹងថា ៖ ក្រោយ​ទទួលបាន​ព័ត៌មាន​អំពី​ករណី​ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន លោក​បាន​ធ្វើ​សេចក្តីរាយការណ៍ ជូន​លោក​ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​សុំ​គោលការណ៍​អនុវត្តន៍ និង​ដោយ​មាន​ការសម្របសម្រួល​ពី​លោកស្រី ឆេង ហាក់​ងិង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​បង្ក្រាប រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ២​នាក់ ១-​ឈ្មោះ ប៉ិក សែន​សុវណ្ណ ភេទ ប្រុស អាយុ ៣៩​ឆ្នាំ មុខរបរ ធ្វើស្រែ បច្ចុប្បន្ន​រស់នៅ​ភូមិ​អាចារ្យ​លាក់ សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ២-​ឈ្មោះ ពេជ្រ រដ្ឋា ភេទ ស្រី អាយុ ២៣​ឆ្នាំ មុខរបរ បុគ្គលិក​កាស៊ីណូ បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ និង​រឹបអូស​វត្ថុតាង​រួមមាន ៖ -​គ្រឿងញៀន​មេតំ​ហ្វេ​តា​មីន​ទឹកកក ចំនួន ១​ថង់​កឹប ស្មើ ១០១៥,២​ក្រាម ទូរស័ព្ទដៃ​ចំនួន ២​គ្រឿង សៀវភៅ​ធនាគារ​សាធារណៈ​របស់​(​ពេជ្រ រដ្ឋា​) ១​ក្បាល អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ១​សន្លឹក សៀវភៅ​ឆ្លងដែន ១​ក្បាល ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ ១​ក្បាល សៀវភៅ​គ្រួសារ ១​ក្បាល និង​ឯកសារ​ពាក់ព័ន្ធ​មួយចំនួនទៀត ។

បន្ទាប់ពី​សាកសួរ​រួច​មក ជនសង្ស័យ​ខាងលើ មាន​សារភាពថា ៖ ១-​ឈ្មោះ ប៉ិក សែន សុវណ្ណ ៖ រូបគេ​បាន​បញ្ជា​ទិញ​គ្រឿងញៀន ពី​ជនជាតិ​ថៃ​ម្នាក់​ឈ្មោះ ឈីន ដើម្បី​យក​ទៅ​ចែកចាយ​បន្ត ដោយ​ណាត់​ប្រគល់​-​ទទួល​ទំនិញ​នៅ​ម្តុំ​ស្រះ​ស្ទួ​ច​ត្រី ២-​ឈ្មោះ ពេជ្រ រដ្ឋា ៖ រូប​នាង​ត្រូវបាន​ជនជាតិ​ថៃ​ឈ្មោះ ឈីន ប្រើ​ឲ្យ​យកតែ ១​កញ្ចប់​ធំ ដាក់​ក្នុង​កាបូបស្ពាយ ទៅ​ប្រគល់​ឲ្យ​ជន​សង្ស័យខា​ង​លើ ហើយ​រូប​នាង​មិនដឹងថា ក្នុង​កញ្ចប់​នោះ ជា​គ្រឿងញៀន​នោះទេ ។ ចំណែក​ជនសង្ស័យ​ឈ្មោះ ឈីន ជា​ជនជាតិ​ថៃ សមត្ថកិច្ច​កំពុងតែ​បន្ត​ស្រាវជ្រាវ ចាប់ខ្លួន ដើម្បី​យក​មក​ផ្តន្ទាទោស ទៅតាម​ច្បាប់ ។ ករណី​នេះ​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×