Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកវិទ្យសាស្ត្រ ដែល “​មច្ចុរាជ​” ព្រលែង​ពី​ឋាន​មរណៈ​បាន​និយាយប្រាប់​ពី​ការ “​ភ្លឹក​” លែង​ដឹង​ខ្លួន​

​បណ្ឌិត Eben Alexander អ្នកជំនាញ​ការវះកាត់​ខួរក្បាល​ដ៏​ល្បីល្បាញ​របស់​អាមេរិក បាន​និយាយ​ពី​ដំណើរ​ឆ្លងកាត់​ពី​ឋាន​មរណៈ ខណៈពេលដែល​លោក​បាន​ធ្លាក់​ក្នុង​សភាព​សន្លប់​យ៉ាងយូរ​។​

​តាម Daily Star បណ្ឌិត Eben ធ្លាប់​ធ្លាក់​ក្នុងស្ថានភាព​សន្លប់​លែង​ដឹងខ្លួន​អំឡុងពេល​មួយ​សប្តាហ៍ ឆ្នាំ ២០០៨ ដោយសារ​ជំងឺ​រលាក​ខួរក្បាល​។ សមាមាត្រ​ដែល​អាច​បន្ត​ជីវិត​រស់នៅ​បាន​ត្រឹមតែ ២%​ប៉ុណ្ណោះ​។​

​ពេល​នោះ​ឯង​បណ្តា​វេជ្ជបណ្ឌិត​ដែល​ព្យាបាល​លោក បាន​ប្រកាសប្រាប់​ក្រុមគ្រួសារ​របស់ Eben ថា ពួក​គេ​គប្បី​ត្រៀម​ចិត្ត​សម្រាប់​ស្ថានភាព​អាក្រក់​បំផុត​។​

​ខណៈពេលដែល​ខួរក្បាល​របស់លោក​ស្ទើរតែ​ផ្អាក​សកម្មភាព​ដោយសារ​ជំងឺ​អ្នកជំនាញ​អាយុ ៦៣​ឆ្នាំនេះ និយាយថា ខ្លួន​បាន​សម្លឹង​ឃើញ​ប្រភព​ពន្លឺ​ភ្លឺ​ចិញ្ចាច​មួយ​លេចឡើង​សន្សឹមៗ​ពី​ខាងលើ ហើយ​ទម្លាក់​ចុះ​នូវ​កាំរស្មី​ពណ៌​ប្រាក់ និង​ពណ៌​លឿង យ៉ាង​ចិញ្ចែងចិញ្ចាច​។ បណ្ឌិត Eben រំលឹក​ឡើងវិញ​ថា ៖ “​វា​គឺជា​វត្ថុ​មួយ​មាន​រាង​មូល​មាន​សំឡេង​តន្ត្រី​ដ៏​អស្ចារ្យ ហើយ​ស្ថិត​ក្នុង​ចលនា​វិលខ្ញាល់​។ កាំរស្មី​ទាំងនោះ​បាន​ញែក​ផ្លូវ​ធ្វើឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្លួន​កំពុង​ដើរ​ឆ្លងកាត់​ពន្លឺ​ឆ្ពោះទៅ​កាន់​ជ្រលង​មួយ​ខៀវស្រងាត់ មាន​ជ្រោះ​ទឹក​ធ្លាក់ចុះ​ថ្លា​ដូចជា​ពេជ្រ​” “​លោក​បន្ត​ទៀត​ថា “​ផ្ទាំង​ពពក​ធំៗ​ប្រៀប​ដូច​ជា​ស្ករ​កៅស៊ូ​យឺត​ពណ៌​ស និង​ក្រហម​នៅ​ពីក្រោយ​នោះ​គឺ​ផ្ទៃមេឃ​ពណ៌​ខៀវ​ក្រ​ម៉ៅ មាន​ដើមឈើ វាលស្រែ សត្វ និង​មនុស្ស នាទី​នោះ​ក៏​មាន​ទឹក​ហូរ​ធ្លាក់​មក​ជា​និច្ច​ចូលទៅ​ក្នុង​បណ្តា​ទន្លេ ឬ​ធ្លាក់ចុះ​ប្រៀប​ដូចជា​ភ្លៀង លើ​ផ្ទៃ​ទឹក​មាន​ផ្សែង​អ័ព្ទ​ហើយ​ពីក្រោម​នោះ​មាន​ហ្វូង​ត្រី​ហែល​ទៅមក​”​។​

បណ្ឌិត Eben ធ្លាប់​សម្លឹង​ឃើញ​ឋាន​មរណៈ

ក្នុងនាម​អ្នកវិទ្យាសាស្ត្រ​ម្នាក់ វេជ្ជបណ្ឌិត​វះកាត់​សរសៃប្រសាទ និង​ជា​គ្រូបង្រៀន​នៅ​សកល​វិទ្យាល័យ​វេជ្ជសាស្ត្រ Havard បណ្ឌិត Eben លើកឡើងថា មាន​ភស្តុតាង​កាន់តែ​ច្រើន​ឡើង​អំពី​ការឆ្លងកាត់​ពិភព​មរណៈ​។ រីឯ​មូលហេតុ​អ្វី​បាន​ជា​មនុស្ស​ជាច្រើន​ធ្លាប់​ឆ្លងកាត់​ឋាន​មរណៈ​នោះ​វា​នៅ​ជា​អាថ៌កំបាំង​មួយ​។​

​កាលពី​ខែ​១០ ការស្រាវជ្រាវ​របស់​អ្នកវិទ្យាសាស្ត្រ​អាមេរិក​បង្ហាញឲ្យឃើញថា មនសិការ​របស់​មនុស្ស​នៅតែ​បន្ត​មាន​សកម្មភាព​នៅ​ពេល​ដែល​សរីរាង្គកាយ​ពុំ​មាន​សញ្ញា​ថា មានជីវិត​។ ប្រការ​នេះ​មានន័យ​ថា ក្នុង​ករណី​មួយ​ចំនួន អ្នកជំងឺ​បាន​ស្លាប់​លើ​ផ្នែក​ជីវសាស្ត្រ ប៉ុន្តែ​នៅតែ​ស្តាប់​ឮ​វេជ្ជបណ្ឌិត​ប្រកាស​ប្រាប់​អ្នក​នៅ​ជុំវិញ​ថា ខ្លួន​បាន​ស្លាប់​ហើយ​៕ ចន្ទ្រា​

×