ស្រីចំណាស់ពិការភ្នែក Baba Vanga តែងធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ព្រោះទំនាយដ៏ឆុតតាំងពីនៅរស់រហូតទំនាយបន្សល់ទុក ក្រោយពេលស្លាប់ទៅហើយក្តី ។
ទំនាយរបស់គាត់ភាគច្រើនគឺព្យាករណ៍ពីសោកនាដកម្មនឹងកើតមាននាថ្ងៃអនាគត ។
ក្នុងចំណោមនោះ មានការទាយទុកជាមុននូវរឿងរ៉ាវធំៗជាអាទិ៍ភេរវកម្មថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០០១ នាអគារភ្លោះនៅអាមេរិក ការចាប់កំណើតរបស់ពួកភេរវករ… ។
ពិសេសគាត់បានទាយយ៉ាងត្រូវនូវវេលាកើតមានគ្រោះមហន្តរាយរលកស៊ូណាមិ ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០០៤ ។
គឺជាការរញ្ជួយដីលំអិត ដល់ទៅ ៩,១ រិចទ័រ នៅកោះស៊ូម៉ាត្រា ខាងជើងប្រទេសឥណ្ឌូណេស៊ី ធ្វើឲ្យមានរលកស៊ូណាមិដល់ នៅតំបន់ Somalia សែនឆ្ងាយ នាទ្វីបអាហ្វ្រិក ។
ដោយឡែកតែនៅឥណ្ឌូណេស៊ីមនុស្សជាង ១៧០.០០០នាក់ បានស្លាប់ ។
រីឯនៅប្រទេសដទៃមានមនុស្សប្រមាណដល់ទៅ ៥០.០០០នាក់ បានស្លាប់ផងដែរ ។ សរុបទៅមានមនុស្សជិត ២២០.០០០នាក់ បាត់បង់ជីវិត ។
ឥឡូវរញ្ជូយសាធារណៈមតិទៀតហើយ ដែលថ្មីៗនេះកាលពីថ្ងៃទី ២២ ខែធ្នូ រលកស៊ូណាមិ នៅឥណ្ឌូណេស៊ី បានឆក់យកជីវិតមនុស្សយ៉ាងតិច ៤២៩នាក់ របួស ១.៤៨៥នាក់ ហើយបំផ្លិចបំផ្លាញប្រទេសនេះយ៉ាងធ្ងន់ធ្ងរ ។
ក្រោយពេលកើតគ្រោះមហន្តរាយថ្មីៗនេះ ធ្វើឲ្យមនុស្សជាច្រើននឹកគិតដល់ទំនាយទុកជាមុនរបស់លោកយាយ Vanga ។
គាត់បានទាយទុកសម្រាប់ឆ្នាំ ២០១៩ នេះថា រលកស៊ូណាមិនឹងបោសសំអាត នៅប្រទេសអាស៊ីជាច្រើន ៖ បាគីស្ថាន ឥណ្ឌា ជប៉ុន និងឥណ្ឌូណេស៊ី ។
…ឥឡូវឃើញកើតនៅឥណ្ឌូណេស៊ីឆាប់ជាងទំនាយបន្តិចពោលគឺខណៈពេលត្រៀមឆ្លងចូលឆ្នាំ ២០១៩ ៕ សូយន