នៅព្រឹកថ្ងៃទី ៧ ខែមករា អ្នកនេសាទឈ្មោះ Nguyen Quan នៅស្រុក Binh son ខេត្ត Quang Ngai បានប្រើសំណាញ់ចាប់បានត្រីធំនៅសមុទ្រមានទម្ងន់ ៥kg ។
អ្នកនេសាទមានសំណាង នឹងត្រីដ៏មានតម្លៃដែលទើបចាប់បាន ។
ឃើញត្រីចម្លែក ហើយតាមការស្រាវជ្រាវដឹងថា វាស្រដៀងនឹងត្រីមាសធ្លាប់ល្បីថាលក់បាន ចាប់រយលានដុង លោកក៏ប្រោះវាក្នុងទឹកតែមិនបានប៉ុន្មានវាក៏…ងាប់ ។ លោកបន្តក្លាស្សេទឹកកក ។
ត្រីមាសបានងាប់ ហើយគេក្លាស្សេទឹកកក ។
ឮព័ត៌មាននេះមនុស្សជាច្រើនមកចោមរោមមើល ក្នុងនោះឈ្មួញប្រចាំតំបន់ហ៊ានឲ្យថ្លៃ ១៥០លានដុង (ជាង ៧០០០ដុល្លារ) តែលោកនៅពុំលក់ ។
លោក Quan ពោល ៖ ខ្ញុំឮថាត្រីនេះបើងាប់អាចលក់បានពី ៣០០លានដុង (ប្រមាណ ១៤.០០០ដុល្លារ)- ៦០០លានដុង (ប្រមាណ ២៨.០០០ដុល្លារ) ដែរ ។ ហេតុនេះ បើតម្លៃសមស្របខ្ញុំនឹងលក់ ។
ប្រជានេសាទខ្មែរយើងដែលស្គាល់ត្រីនេះទេ? ហើយបើអាចជួយប្រាប់ផងថាវាឈ្មោះត្រីអ្វី?