គ្រូទាយ(ព្យាការី) ពិការភ្នែកដ៏ល្បីល្បាញពិភពលោក មុនពេលស្លាប់នៅឆ្នាំ ១៩៩៦ បានបន្សល់ទុកបណ្តាំថា ៖ “ច្រើនឆ្នាំក្រោយនឹងមានក្មេងស្រីម្នាក់ ចាប់កំណើតនៅតំបន់កណ្តាលនៃទ្វីបអឺរ៉ុប ។ ក្មេងស្រីនោះកើតចំពេលមានការវិវត្តប្រែប្រួលគ្រោះថ្នាក់ ។ វាក៏មានសមត្ថភាពទស្សន៍ទាយអនាគតដូចខ្ញុំបេះបិទ” ។
ច្រើនឆ្នាំក្រោយគេបានព្យាយាមរុករក “ទាហាន”នោះ ។ រហូតដល់ឆ្នាំ ២០០៩ កាសែតបារាំងមួយ បានចុះផ្សាយអត្ថបទក្មេងស្រីវ័យ៥ឆ្នាំម្នាក់ មានសមត្ថភាពទស្សទាយអនាគត និងប្រាស្រ័យទាក់ទងបានជាមួយមនុស្សភពដទៃ ។
ក្មេងស្រី Kaede ត្រូវបានចាត់ទុកជាទាហានរបស់គ្រូទាយពិការភ្នែក Vanga ។
ក្មេងស្រីនេះមានឈ្មោះថា Kaede Uber កើតនៅឆ្នាំ ២០០៤ នាទីក្រុង Montpellier ភាគខាងត្បូងប្រទេសបារាំង ។ ដំបូងវាពុំមានបង្ហាញអ្វីពិសេសទេ តែកាន់តែធំវាចាប់ផ្តើមបង្ហាញលក្ខណៈពិសេស ។
Kaede មានថាមពលចក្ខុខ្សោយពីកំណើត ស្ទើរតែមើលអ្វីពុំបានច្បាស់ឡើយ ហើយនេះជាលក្ខណៈស្រដៀងនឹងលោកយាយ Vauga ដែលត្រូវពិការភ្នែកក្រោយព្យុះដ៏ធំមួយ ។ សូម្បីតែកាយវិការជាច្រើនរបស់នាងក៏ស្រដៀងនឹងយាយ Vauga កាលពីនៅរស់ ។
Kaede មានសមត្ថភាពទស្សទាយ ហើយភាគច្រើនបានក្លាយជាការពិត ។
Kaede ធ្លាប់បានប្រាប់ចំៗហើយត្រូវថា ៖ យាយរបស់ខ្លួនមានជំងឺបេះដូង បងប្រុសនឹងត្រូវបាក់ជើង ក្រុមហ៊ុនឪពុកនឹងក្ស័យធន ។ ក្រៅពីរឿងគ្រួសារ Kaede នៅបានព្យាករណ៍ទុកយ៉ាងត្រឹមត្រូវពីវិបត្តិសេដ្ឋកិច្ចទូទាំងពិភពលោក សង្គ្រាមនៅទួគី រួមទាំងការស្លាប់របស់ Gaddafi ឬជំទាវទី១បារាំង គឺ Carla Bruni-Sarkozy នឹងមានគភ៌… ។
ក្រោយមកព្រោះតែមានមនុស្សជាច្រើនមករកជួបនាង ធ្វើឲ្យជីវិតគ្រួសារ មានភាពច្របូកច្របល់ ឪពុកម្តាយនាងក៏សម្រេចចិត្តរស់នៅសម្ងំស្ងៀមស្ងាត់ ។ រហូតដល់ឆ្នាំ ២០១១ Kaede បន្តបង្ហាញវត្តមាន ហើយក៏ទស្សន៍ទាយពីអនាគតរបស់ពិភពលោក ។ ក្នុងកិច្ចសន្ទនាជាមួយអ្នកកាសែតរុស្ស៊ី Aksinya Volotovo ដែលសួរថាតើអ្នកណានឹងជាប់ឆ្នោតក្លាយជាប្រធានាធិបតីរុស្ស៊ី? Kaede បានចង្អុលចំរូបថត ហើយពោល ៖ “បុរសដែលទំពែកខាងមុខនេះ” ។ នោះឯងគឺលោកប្រធានាធិបតីពូទីនសព្វថ្ងៃ ។
ការទស្សន៍ទាយត្រូវរបស់នាងតូច នាំឲ្យគេភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ងាកមកសួររឿងរ៉ាវផ្ទាល់ខ្លួនរបស់អ្នកកាសែតស្រីរូបនេះ Kaede និយាយថា ៖ មីងមានកូនប្រុស ២ និងកូនស្រី១ ។ ប្តីរបស់មីងមិនជាស្រឡាញ់មីងណាស់ណាទេ ដោយគាត់ស្រឡាញ់មនុស្សស្រីផ្សេង ប៉ុន្តែពុំចង់មានកូនជាមួយស្រីនោះ ។ គាត់នឹងបោះបង់ពេលស្រីនោះសាហាវណាស់! ។
“នាងតូច” ក៏បាននិយាយដល់ទង្វើភេរវកម្មរាលដាលលើពិភពលោកកង្វះខាតទឹកស្អាត និងកាន់តែធ្ងន់ធ្ងរ… ។
បច្ចុប្បន្ន Kaede កំពុងរស់នៅនិងរៀនសូត្រតាមរយៈកម្មវិធីពិសេសមួយ ។
ខ្លួននាងសុបិន្តក្លាយជាវេជ្ជបណ្ឌិតដើម្បីព្យាបាលជំងឺភ្នែកពីកំណើតរបស់ខ្លួន ហើយជួយយកអាសារអ្នកដទៃ ៕ ចន្ទ្រា